Cirrus Vision SF50​ ​ទោះ​គាំង​ម៉ាស៊ីន​ពេល​ហោះ​ ​ក៏​មិន​ភ័យ​រឿង​ធ្លាក់

  • 2017-05-26 03:56:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cirrus Vision SF50​ ​ជា​យន្តហោះ​ផ្ទាល់​ខ្លួន​ដែល​មាន​តម្លៃ​សមរម្យ​បំផុត​នា​ពេល​បច្ចុប្បន្ន​ ​ខណៈ​រូបរាង​ ​ការ​ផលិត​ ​និង​បច្ចេកវិទ្យា​នានា​មិន​ចាញ់​យន្តហោះ​តម្លៃ​ថ្លៃ​របស់​ក្រុមហ៊ុន​ធំ​ៗ​ដូច​ ​Airbus​ ​នោះ​ទេ។

Cirrus Vision SF50

តម្លៃ​ ​១,៩៦​ ​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង​ ​Cirrus Vision SF50​ ​ជា​យន្តហោះ​ដំបូង​គេ​ដែល​មាន​ការ​រចនា​កន្ទុយ​រាង​ជា​អក្សរ​ ​V​ ​និង​ម៉ាស៊ីន​ទោល​នៅ​ផ្នែក​ខាង​លើ។ ល្បឿន​អតិបរមា​ ​៥៥៥​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​អាច​ហោះ​នៅ​រយៈ​កម្ពស់​ ​៨ ៥០០​ ​ម៉ែត្រ​ ​និង​ប្រើ​ចម្ងាយ​លើ​ផ្លូវ​រត់​តែ​ ​៦២០​ ​ម៉ែត្រ​ដើម្បី​ហោះហើរ។

Cirrus Vision SF50

តួ​ខ្លួន​ផលិត​ពី​កាបូន​សរសៃ​ ​Cirrus Vision SF5​ ​មាន​ផ្ទៃ​ក្នុង​យ៉ាង​ទូលាយ​សម្រាប់​អ្នក​ដំណើរ​ ​៧​ ​នាក់​ ​រួម​ជា​មួយ​កៅអី​ ​និង​បរិក្ខារ​នានា​យ៉ាង​ពិសេស​ ​ហើយ​បន្ទប់​បញ្ជា​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ជា​ច្រើន​សម្រាប់​សម្រួល​ការ​បញ្ជា​យន្តហោះ។

មុខងារ​សុវត្ថិភាព​ពិសេស​ ​យន្តហោះ​នេះ​មាន​បំពាក់​ឆត្រយោង​សម្រាប់​ប្រើប្រាស់​ក្នុង​ករណី​ម៉ាស៊ីន​ ​ឬ​ការ​បញ្ជា​នានា​របស់​វា​មិន​ដំណើរការ​៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី