រកឃើញ​មូលហេតុ​គួរឲ្យភ្ញាក់ផ្អើល ដែល​ស្រ្តីចិនបុរាណ​ ពត់ប្រអប់ជើង​បែបនេះ

  • 2017-05-27 03:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រទេស​ចិន ស្ត្រី​បាន​ពត់​ប្រអប់​ជើង​របស់​ពួកគេ ដើម្បី​ទទួល​បាន​ជើង​រាង​ផ្កា​ឈូក (Golden Lotus Feet) ដោយ​ជឿជាក់​ថា វា​នឹង​ធ្វើ​ឲ្យ​ស្ត្រី​កាន់តែ​គួរ​ឲ្យ​ស្រលាញ់ និង​ត្រូវ​បុរសៗ​ចង់​បាន។ ទោះ​ជា​យ៉ាង​ណា ការ​ស្រាវជ្រាវ​ថ្មី​មួយ បាន​បង្ហាញ​ថា វា​អាច​នឹង​មិនមែន​ជា​មូលហេតុ ដែល​ស្រ្តី​បុរាណ​ចិន ស៊ូ​ទ្រាំ​ការ​អនុវត្ត​ដ៏​ឈឺ​ចាប់​នេះ​ឡើយ។

លោក Lauren Bossen សហ​និពន្ធ​សៀវភៅ «Bound feet, Young hands» បាន​និយាយ​ថា គំនិត​នៃ​ការ​ពត់​ប្រអប់​ជើង ដែល​ត្រូវ​គេ​មើល​ឃើញ​ថា ជា​វិធី​មួយ​ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ប្រុស គឺ​ជា​ការ​យល់​ច្រឡំ​យ៉ាង​ទូលំទូលាយ​មួយ។ នេះ​បើ​យោង​តាម​សារព័ត៌មាន CNN។

នៅ​ក្នុង​ឆ្នាំ ២០១៥ សារព័ត៌មាន​ចិន SCMP បាន​ឲ្យ​ដឹង​ថា ការ​ពត់​ប្រអប់​ជើង​បែប​នេះ ត្រូវ​បាន​គេ​ជឿជាក់​ថា ដើម្បី​ធ្វើ​ឲ្យ​សាច់ដុំ​ត្រគាក​តឹង​ខុស​ពី​ធម្មតា ព្រោះ​វា​បង្ខំ​ឲ្យ​ស្ត្រី​ទាំង​នោះ ដើរ​ក្នុង​លក្ខណៈ​រៀប​ឫកពា ដែល​នាំ​ឲ្យ​មាន​ការ​គិត​ថា វា​ធ្វើ​ឲ្យ​សាច់ដុំ​ទ្វារមាស​តឹង និង​ផ្ដល់​នូវ​ការ​ពេញចិត្ត​ដល់​បុរស ចំពោះ​រឿង​ផ្លូវ​ភេទ។

ប៉ុន្តែ លោក Bossen បាន​អះអាង​ថា ការ​ពត់​ប្រអប់​ជើង​បែប​នេះ កើត​មាន​ឡើង​ដោយ​សារ​តែ ការ​ចូលរួម​ចំណែក​សេដ្ឋកិច្ច។ វា​គឺ​ជា​ដំណើរការ​ដ៏​ឈឺចាប់ ដែល​កំណត់​ការ​ចល័ត ឬ​ផ្លាស់ទី​របស់​ស្ត្រី ហើយ​វា​បាន​ក្លាយ​ជា​វិធី​មួយ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ស្ត្រី​ដែល​ត្រូវ​បាន​ពត់​ប្រអប់​ជើង អង្គុយ និង​ធ្វើការ ដូចជា ប៉ាក់​ខោអាវ សំពត់ សំណាញ់ កន្ទេល និង ស្បែកជើង ជាដើម។

ជាមួយ​គ្នា​នេះ​ដែរ លោក Bossen បាន​ធ្វើ​ការ​សម្ភាសន៍​ស្ត្រី​វ័យ​ចំណាស់ ប្រមាណ​ជា ១ ៨០០ នាក់ នៅ​តាម​ទី​ជនបទ​នៃ​ប្រទេស​ចិន ដើម្បី​ជីក​កកាយ​កាន់តែ​ជ្រៅ ទៅ​ក្នុង​ប្រពៃណី​បុរាណ​ដ៏​ល្បីល្បាញ​មួយ​នេះ។

ស្ត្រី​បុរាណ​ម្នាក់​ដែល​ត្រូវ​លោក Bossen សម្ភាសន៍ បាន​និយាយ​ថា «ម្ដាយ​របស់​ខ្ញុំ បាន​ពត់​ប្រអប់​ជើង​របស់​ខ្ញុំ នៅ​ពេល​ខ្ញុំ​មាន​អាយុ​ប្រហែល ១០ ឆ្នាំ។ នៅ​អាយុ​ប្រហែល ១០ ឆ្នាំ ខ្ញុំ​បាន​ចាប់ផ្ដើម​បង្វិល​កប្បាស។ រាល់​ពេល​ដែល​គាត់ (ម្តាយ) បាន​ពត់​ជើង​របស់​ខ្ញុំ វា​ពិត​ជា​ឈឺ​ណាស់ រហូត​ដល់​ខ្ញុំ​យំ»៕

ប្រភព៖ CNN | Scmp | nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី