មហាសេដ្ឋី៩រូប មានការសិក្សាទាបបំផុត តែទ្រព្យសម្បតិ្តចាយលែងអស់!
- 2017-05-27 04:46:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋី៩រូប មានការសិក្សាទាបបំផុត តែទ្រព្យសម្បតិ្តចាយលែងអស់!
ចន្លោះមិនឃើញ
យើងទាំងអស់គ្នាធ្លាប់បានជឿជាក់ថា ការអប់រំ គឺជាគន្លឹះសំខាន់ដើម្បីឆ្ពោះទៅរកភាពជោគជ័យ និងជាជំហានដំបូងនៅលើផ្លូវឆ្ពោះទៅរកមាសប្រាក់។ ទោះជាយ៉ាងណា ពេលខ្លះ ជំនាញ និងសមត្ថភាពក្នុងការចាប់ និងក្ដោបយកឱកាសល្អមួយ ប្រសើរជាជាងការទទួលបាន «សញ្ញាប័ត្រ» ទៅទៀត។
ខាងក្រោមនេះ គឺជាបុគ្គល ៩ រូប ដែលមានការសិក្សាទាបបំផុត ប៉ុន្តែអាចរកចំណូលរាប់ពាន់លានដុល្លារ៖
#១ លោក Richard Branson មហាសេដ្ឋីពាណិជ្ជកម្ម វ័យ ៦៦ ឆ្នាំ មានទ្រព្យសម្បត្តិសរុប ចំនួន ៥,១ ពាន់លានដុល្លារ៖ រៀនមិនចប់ថ្នាក់វិទ្យាល័យ
#២ លោក Ingvar Kamprad មហាសេដ្ឋីពាណិជ្ជកម្ម វ័យ ៩១ ឆ្នាំ មានទ្រព្យសម្បត្តិសរុប ចំនួន ៣,៤ ពាន់លានដុល្លារ៖ រៀនត្រឹមថ្នាក់វិទ្យាល័យ
#៣ លោក Henry Ford (ស្លាប់) ស្ថាបនិកក្រុមហ៊ុនរថយន្ត Ford Motor Company មានទ្រព្យសម្បត្តិសរុប ចំនួន ១៨៨ ពាន់លានដុល្លារ៖ រៀនត្រឹមថ្នាក់វិទ្យាល័យ
#៤ លោក Michael S. Dell នាយកក្រុមហ៊ុន Dell Technologies វ័យ ៥២ ឆ្នាំ មានទ្រព្យសម្បត្តិសរុប ចំនួន ២១ ពាន់លានដុល្លារ៖ រៀនបាន ១ ឆ្នាំនៅសកលវិទ្យាល័យ
#៥ លោក Li Ka-shing មហាសេដ្ឋីពាណិជ្ជកម្ម វ័យ ៨៨ ឆ្នាំ មានទ្រព្យសម្បត្តិសរុប ចំនួន ២៩,៦ ពាន់លានដុល្លារ៖ រៀនមិនចប់ថ្នាក់វិទ្យាល័យ
#៦ លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft វ័យ ៦១ ឆ្នាំ មានទ្រព្យសម្បត្តិសរុប ចំនួន ៨៧,៤ ពាន់លានដុល្លារ៖ រៀនបាន ២ ឆ្នាំនៅសកលវិទ្យាល័យ
#៧ លោក Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle Corporation វ័យ ៧២ ឆ្នាំ មានទ្រព្យសម្បត្តិសរុប ចំនួន ៤១,៥ ពាន់លានដុល្លារ៖ រៀនបាន ២ ឆ្នាំនៅសកលវិទ្យាល័យ
#៨ លោក John D. Rockefeller (ស្លាប់) មហាសេដ្ឋីពាណិជ្ជកម្ម មានទ្រព្យសម្បត្តិសរុប ចំនួន ៣៩២ ពាន់លានដុល្លារ៖ រៀនគណនេយ្យបាន ៣ ខែ
#៩ លោក Amancio Ortega មហាសេដ្ឋីពាណិជ្ជកម្ម វ័យ ៨១ ឆ្នាំ មានទ្រព្យសម្បត្តិសរុប ចំនួន ៨៣,៤ ពាន់លានដុល្លារ៖ រៀនមិនចប់ថ្នាក់វិទ្យាល័យ