ចេញតម្លៃ CBR ឆ្នាំ ២០១៧ លក់នៅម៉ាឡេស៊ី
- 2017-05-27 06:57:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញតម្លៃ CBR ឆ្នាំ ២០១៧ លក់នៅម៉ាឡេស៊ី
ចន្លោះមិនឃើញ
ម៉ូតូហុងដាស៊េរីថ្មីចំនួនពីរម៉ូដែលគឺ CBR500R និង CBR500F ឆ្នាំ ២០១៧ បានចាប់ផ្ដើមដាក់លក់នៅទីផ្សារប្រទេសម៉ាឡេស៊ីហើយដោយមានតម្លៃចន្លោះខុសៗគ្នាទោតាមម៉ូដែល។
CBR ស៊េរីថ្មីទាំងពីរមានការផ្លាស់ប្ដូរតែម និង ពណ៌ដែលមើលទៅកាន់តែទាក់ភ្នែក និង លេចធ្លោជាងស៊េរីមុនៗ។ CBR500R និង CBR500F មានបំពាក់ដោយម៉ាស៊ីនទំហំ ៥០០ សេសេ,បញ្ចុះកម្ដៅដោយទឹក និង ប្រើប្រអប់លេខ ៥ វគ្គ។ មានវិមាត្រ ២០៨០x៧៥០x១៤១០ ម.ម ដូចគ្នា ប៉ុន្តែ CBR500R ខ្ពស់ជាង CBR500F ៨៥ ម.ម។ ចំណែកចំណុះធុងផ្ទុកប្រេងកាន់តែមានទំហំធំជាងមុន ដែលអាចផ្ទុកបាន ១៦,៧ លីត្រឯណោះ។
ដោយឡែកតម្លៃវិញចែកចេញជាពីរប្រភេទដោយ CBR500R ប្រភេទធម្មតាតម្លៃប្រមាណ ៧ ៤០០ ដុល្លារ និង ប្រភេទប្រើហ្វ្រាំង ABS តម្លៃប្រមាណ ៨ ២០០ ដុល្លារ។ ចំពោះ CBR500F ប្រភេទធម្មតាវិញតម្លៃប្រមាណ ៧ ៣៥០ ដុល្លារ និង ប្រភេទប្រើហ្វ្រាំង ABS តម្លៃប្រមាណ ៨ ១៥០ ដុល្លារ៕