“Juventus ​ការពារ​ខ្លាំង​មែន ប៉ុន្តែ​ចំណុច​ខ្សោយ​នៅ​តែ​មាន” Ronaldo

  • 2017-05-28 02:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ UEFA Champions League ​នឹង​ឈាន​មក​ដល់​ហើយ រវាង​ក្រុម Juventus ​និង Real Madrid ។

មុន​ការ​ប្រកួត​ចាប់​ផ្ដើម គេ​សង្កេត​មើល​ឃើញ​ថា Juventus ​មាន​ប្រព័ន្ធ​ការពារ​ខ្លាំង ​បូក​រួម​ជាមួយ​អ្នក​ចាំ​ទី​ល្អ​ថែម​ទៀត ​ដែល​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ពិបាក​យក​ឈ្នះ​ជាក់​ជា​មិន​ខាន។ ផ្ទុយ​ពី​នេះ​វិញ កីឡាករ​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​​ម៉ាស៊ីន​រក​គ្រាប់​បាល់​របស់ Real ​គិត​ថា​ក្រុម​មក​ពី​អ៊ីតាលី​មួយ​នៅ​តែ​មាន​ចំណុច​ខ្សោយ​ដដែល។

Ronaldo ​ដឹង​ច្បាស់​ថា​ Juventus ​ការពារ​ខ្លាំង ព្រោះ​ពួកគេ​មាន​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​កម្មវិធី​ធំ​ៗ ប៉ុន្តែ​ពួកគេ​នៅ​តែ​មាន​ចំណុច​ខ្សោយ​ដដែល ទោះ​ជា​ល្អ​ប៉ុណ្ណា​ក៏​ដោយ។ "កីឡាករ Real ​ទាំង​អស់ តែងតែ​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​នៅ UEFA ។ យើង​នឹង​មាន​ការ​ប្រកួត​ដែល​ពិបាក ប៉ុន្តែ​យើង​ជា Madrid ​ដូច្នេះ​យើង​ដឹង​ពី​របៀប​ដើម្បី​យក​ឈ្នះ។ លើក​នេះ ​ក៏​មិន​ខុស​ពី​លើក​មុន​ប៉ះ Atletico Madrid ​ដែរ វា​អាស្រ័យ​ទៅ​លើ​យើង​ល្អ​ប៉ុណ្ណា”។ សម្ដី Ronaldo ។

Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​ទើប​តែ​លើក​ពាន La Liga ​ក្រោយ​ពី​ខកខាន​អស់​រយៈ​ពេល​៤​រដូវ​កាល​មក​ហើយ។ ដោយ​ឡែក​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​គ្រប់​ប្រកួត​មួយ​នេះ ​រំពឹង​ថា​នឹង​ធ្វើ​បាន​ល្អ​ទៀត ដើម្បី​ការពារ​តំណែង​ជើង​ឯក UEFA Champions League ​ឱ្យ​បាន ព្រោះ​ពាន​រង្វាន់​មួយ​នេះ ​មិន​ធ្លាប់​មាន​ក្រុម​ណា​ការពារ​តំណែង​ជើង​ឯក​បាន​នោះ​ទេ៕

ចុចអាន៖

ឃើញ​ប៉ុណ្ណឹង​ទាយ​ត្រូវ​ទេ ​ថា​ជា​ជើង​មហា​កម្លាំង​របស់​កីឡាករ​ណា?

Barcelona ​យក​ពាន Copa del Rey ​ជូន​ដំណើរ​លោក​ Luis Enrique ​ចេញ​ពី​តំណែង

ទ័ព​សងសឹក​វេស្ទើន​បាន​សម្រេច ខណៈ Tiger ​ស្មើ​ស្វាយ​រៀង

ប្រភព៖ Marca   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី