Gionee S10 កាមេរ៉ា​ភ្លោះ​ ៤ គ្រាប់​ បំពាក់​ RAM 6GB តម្លៃ​ក្រោម​ iPhone 7 ឆ្ងាយ

  • 2017-05-29 02:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ប្រទេស​ចិន​ Gionee ហាក់​បី​ពុំ​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ក្នុង​វិស័យ​ស្មាតហ្វូន​ដូច​ក្រុមហ៊ុន​ដៃគូក្នុង​​ស្រុក ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​បង្កើត​ឡើង​នូវ​អ្វី​ដែល​ថ្មី។

ដូច​កាល​ពី​ខែ​មេសា​កន្លង​ទៅ​ ពួក​គេ​ធ្លាប់​ចេញ​លក់​ម៉ូដែល​ M6S មាន​ថាមពល​ថ្ម​ដល់​ទៅ 6,020mAh។ ដោយឡែក​ថ្មី​ៗ​នេះ ក៏​បន្ត​លេចចេញ​មួយ​ម៉ូដែល​ទៀត S10 មាន​កាមេរ៉ា​ភ្លោះ​ ៤ គ្រាប់​ដោយ​ខាង​មុខ​ ២ គ្រាប់​និង​ខាង​ក្រោយ​ ២ គ្រាប់​។

S10 មាន​បំពាក់​អេក្រង់​ទំហំ ៥,៥ អ៊ីញ​កម្រិត 1080p ដែល​មាន​ RAM ទំហំ 6GB និង​អង្គ​ចងចាំ 64GB ។​ គួបផ្សំ​ការ​បំពាក់​ឈីប​ល្បឿន​លឿន MediaTek Helio P25 និង​មាន​ថាមពល​ថ្ម​ធំ 3,450mAh ហើយ​ដំណើរការ​លើ​ Android 7.0 Nougat ។ និយាយ​ពី​ផ្នែក​កាមេរ៉ា​ក្រោយ​វា​ជា​កាមេរ៉ា​ភ្លោះ ទំហំ 16+8MP ដោយ​មួយ​គ្រាប់​មាន​ Aperture F/1.8 ដែល​អាច​ជួយ​ក្នុង​ការ​ថត​នៅ​ទីតាំង​ងងឹត​​ រី​ឯ​ខាង​មុខ​ទំហំ​ 20+8MP ។

លក្ខណៈ​សម្បត្តិ​ប៉ុន​នេះ សូម​សរសើរ​ថា​គ្រាន់​បើ​ ចំណែក​ឯ​តម្លៃ​ក៏​មិន​ខុស​ពី​ស្មាតហ្វូន​ក្រុមហ៊ុន​ចិន​ដទៃៗ​ប៉ុន្មាន​​ដែរ ដោយ​ថ្លៃ ៣៨០ ដុល្លារ (២,៥៩៩ យន់) ហើយ​មាន​លក់​ជា​សាធារណៈ​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ប្រទេស​ចិន​ផ្ទាល់​។​

ប្រភព៖ Androidauthority   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម