មាស សាលី មិនបន្តកុងត្រាឱ្យ​ផលិតកម្ម ចង់​ធ្វើ​តារា​ចម្រៀង​ឯក​រាជ្យ​ម្ដង​ (វីដេអូ)

  • 2017-05-30 01:32:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ​ "ទីប្រឹក្សា​ស្នេហ៍" បាន​ឱ្យ​ដឹង​ថា បើទោះបីជា Solo Album ដែលរៀបចំដោយខ្លួនទើប​ចេញលក់​លើក​ទីផ្សារ​ទទួលជោគជ័យ ឬមិនជោគជ័យ​ក៏​ដោយ ​លោកចង់នៅជាតារាចម្រៀងឯករាជ្យ ដោយមិនបន្តកុងត្រាឱ្យ​ផលិតកម្ម​​សាន់ដេ​ទៀត​នោះ​ទេ ។

តារាចម្រៀងរូបនេះយល់ថា ការសម្រេចចិត្តមិនបន្តកុងត្រាជាមួយសាន់ដេ គឺជាការយល់ត្រូវរបស់ខ្លួន ព្រោះ​លោក​អាច​មានឱកាសធ្វើអ្វីៗដោយឯករាជ្យខ្លួនឯងបាន។ ក្នុងនោះលោកមិនបារម្ភខ្លាចម្ចាស់ផលិតកម្មអន់ចិត្ត ឬ​រក​រឿងនោះឡើយ ព្រោះតែការស្គាល់ចិត្តស្គាល់ថ្លើមគ្នាជាង ១០ឆ្នាំមកហើយ។

តារាចម្រៀងធ្លាប់ជោគជ័យខ្លាំងកាលពីជាង ១០ឆ្នាំមុនរូបនេះ បង្ហាញក្ដីរំពឹងខ្ពស់ថា ការប្រកាសចេញចម្រៀង Solo Album ផ្ទាល់ខ្លួននាពេលខាងមុខនឹងអាចជួយលើកប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ។ មិនត្រឹមតែបទចម្រៀងថ្មីប៉ុណ្ណោះលោក មាស សាលី ក៏ប្រកាសថាលោកនឹងមានស្ទិលថ្មី ប្លែកថែមទៀតសម្រាប់ទស្សនិកជន។

អត្ថបទ៖ ៣០ដេលី

អត្ថបទថ្មី