៤ ប្រទេស​ជាប់​សង្ស័យ​ ​បង្កើត​មេរោគ​កុំព្យូទ័រ​ WannaCry សុទ្ធ​តែ​ប្រទេស​នៅ​អាស៊ី

  • 2017-05-30 01:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេរោគ​វាយ​ប្រហារ​ទិន្នន័យ​កុំព្យូទ័រ​និង​ជំរិត​ទារ​ប្រាក់ WannaCry បាន​រីក​រាលដាល​ដល់ ១៥០ ប្រទេស​ក្នុង​ពិភព​លោក​ ប៉ុន្តែ​នៅ​ក្រោយ​រឿងរ៉ាវ​នោះ​ មាន​ប្រទេស​ ៤ ដែល​គេ​សង្ស័យ​ជា​ដើម​ចង​អ្នក​បង្កើត​មេរោគ​ដ៏​សាហាវ​នេះ​ឡើង​។​

របាយការណ៍​មុន​ដំបូង​បង្អស់​ត្រូវ​បាន​គេ​បង្ហើប​ថា​ Hacker អ្នក​បង្កើត​មេរោគ​នេះ​អាច​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​។ ដោយ​ឡែក​ការ​វិភាគ​ថ្មី​នៃ​អ្នក​ភាសា​សាស្ត្រ​ខាង​នីតិ​ក្រម​ បាន​បង្ហាញ​​មេរោគ​នោះ ទំនង​សរសេរ​ឡើង​ដោយ​ប្រជាជន​ដើម​និយាយ​ភាសា​ចិន។ នេះ​បើ​យោង​តាម​ការ​សែត South China Monrning Post ។​

ប្រភព​ខាង​លើ​បន្ត​ថា ប្រទេស​ដែល​ជាប់​សង្ស័យ​រួម​មាន​ ហុងកុង​, តៃវ៉ាន់​ និង​សិង្ហបុរី​ ដែល​ប្រទេស​​ទាំង​នោះ សុទ្ធ​សឹង​តែ​ប្រើប្រាស់​ភាសា​ចិន​ជា​គោល​ទាំង​អស់​។ ហេតុ​ដែល​គេ​ហ៊ាន​លើក​ឡើង​បែប​នេះ ដោយ​សារ​ការ​លេចចេញ​នូវ​ផ្ទាំង​កម្មវិធី​មេរោគ​ WannaCry ដំបូង​ឡើយ​ក្នុង​ទម្រង់​ជា​ភាសា​ចិន​ក្រោយ​មក​ក៏​បង្កើត​ជា​កម្មវិធី​ភាសា​អង់គ្លេស និង​បម្លែង​ជា​ភាសា​ផ្សេង​ៗ​បន្ត​បន្ទាប់​ទៀត ដោយ​​​​​​​​ប្រើ​កម្មវិធី​ Google Translate ជា​ជំនួយ​។

បន្ត​ចុច​អាន៖

ប្រភព៖ gadgetsnow   ប្រែសម្រួល៖ កៅ រក្សា