មើល Concept រថយន្ត​ BMW 8-Series ស្អាត​រក​លេខ​ដាក់​គ្មាន

  • 2017-05-30 03:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW បាន​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​កម្មវិធី Concorso d’Eleganza Villa d’Este ភ្លាំង​ភ្លឹក​ដោយ​សារ​តែ​ការ​បង្ហាញ​ចេញ​នូវ​​ Concept ថ្មី​របស់​រថយន្ត​ 8-Series។

​​​​​​ភ្លឹក​ភ្លាំង​ក៏​ដោយ​គ្រប់​គ្នា​មិន​នឹក​ស្មាន​ថា​ BMW អាច​បញ្ចេញ​ 8-Series ស៊េរី​ថ្មី​នោះ​ទេ ហើយ​ក៏​មិន​ស្មានថា​មាន​រូបរាង​ទាក់​ទាញ​ខ្លាំង​ម្ល៉ឹង​ដែរ។ ក្រៅ​ពី​បាន​បង្ហាញ​​រូបរាង​ Concept របស់​ 8-Series ​ក្រុមហ៊ុន​រថយន្ត​​អាល្លឺម៉ង់​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា​​គ្រោង​នឹង​បង្ហាញ​​ប្រភេទ​ផលិតផល​សម្រេច​​នៃ 8-Series នៅ​ឆ្នាំ​ ២០១៨ ខាង​មុខ ដោយ​រំពឹង​ថា​អាច​នឹង​មាន​រូបរាង​ខុស​ប្លែក​ពី​ Concept នេះ​បន្តិច។

ទស្សនា​រូបភាព​បន្ថែម​ពី Concept ដ៏​ទាក់​ភ្នែក​នៃ 8-Series ៖​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង