Sadio Mane លក់​អាវ​​ដាច់​លេខ​២​​នៅ Liverpool ចុះ​កីឡាករ​ណា​លេខ​១?

  • 2017-05-31 02:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Liverpool បាន​បង្ហាញ​ពី​ឈ្មោះ​​អាវ​កីឡាករ​ដែល​មាន​អ្នក​គាំទ្រ​ទិញ​ច្រើន​ជាង​គេ​កាល​ពី​រដូវ​កាល​មុន​ ២០១៦-១៧។

Philippe Coutinho

ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​ អាវ​ដែល​ពេញ​និយម​បំផុត​​សម្រាប់​អ្នក​គាំទ្រ​ក្លឹប​ដែល​មាន​រហស្សនាម​ថា​ហង្ស​ក្រហម​គឺ​បាន​ទៅ​លើ Philippe Coutinho។ នេះ​គឺ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ជាប់​លេខ​មួយ​ខាង​លក់​អាវ​ដាច់​ជាង​គេ​។

កីឡាករ​លក់​អាវ​ដាច់​បន្ទាប់​លេខ​២​គឺ Sadio Mane, លេខ​៣ Roberto Firmino ខណៈ​ Adam Lallana, Gini Wijnaldum​, Jordan Henderson, Emre Can, James Milner, Simon Mignolet. Lucas Leiva និង Daniel Sturridge ស្ថិត​ក្នុង​លេខ​រៀង​​បន្តបន្ទាប់៕

ប្រភព៖ Liverpool FC   ប្រែ​សម្រួល៖ វីរ័ត្ន