ទូរសព្ទ​នេះ​ខ្លាំង! អាចយក​សាក​ថ្ម iPhone 7/7 Plus បាន​មួយ​ពេញ​

  • 2017-06-02 03:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ Oukitel បាន​បញ្ចេញ​វីដេអូ​ខ្លី​ចំនួន​ពីរ​ដោយ​វីដេអូ​ទី​មួយ​បង្ហាញ​ពី​ការ​សាក​បំពេញ​ថាមពល​ថ្ម​ទំហំ​ ១០០០០ mAh របស់​ស្មាតហ្វូន​​ Oukitel K10000 Pro ពី​ ០% ឡើង​ដល់ ១០០%។

តាម​ការ​តេស្ត​គឺ​​គេ​បាន​ធ្វើ​ឲ្យ​ទូរសព្ទ​អស់​ថ្ម​រហូត​ដល់​រលត់ ​ ហើយ​ដើម្បី​សាក​ថ្ម K10000 Pro ​ឲ្យ​ពេញ​ដល់​ ១០០% គឺ​ប្រើ​ពេល​តែ​ ២ ម៉ោង ៣០ នាទី​ ប៉ុណ្ណោះ។

ដោយ​ឡែក​ការ​តេស្ត​​ក្នុង​វីដេអូ​ទី​ពីរ​វិញ​គឺ​បង្ហាញ​ពី​ការ​ប្រើ​ K10000 Pro ដើម្បី​សាក​បំពេញ​ថ្ម​ឲ្យ​ iPhone 7 និង iPhone 7 Plus។ ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ថ្ម​ ១០០០០ mAh របស់​ K10000 Pro អាច​សាក​បំពេញ​ថ្ម iPhone 7 ដែល​មាន​ទំហំ​ ២៩០០ mAh បាន​​ពី ១% ដល់ ១០០% ដោយ​ចំណាយ​ថាមពល​របស់​ខ្លួន​អស់​ ៥២%។

នៅ​សល់​ថាមពល​ ៤៨% ទៀត​ K10000 Pro ថែម​ទាំង​អាច​សាក​បំពេញ​ថ្ម​ iPhone 7 ដែល​មាន​ទំហំ​ ១៩៦០ mAh ពី​កម្រិត ១% ដល់ ៩៣% រហូត​ដល់​រលត់​ឈឹប៕

ប្រភព៖ Thegioididong​​​   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី