ថៃជាប់លេខ​៥៦ វៀតណាមជាប់លេខ​៣១ និយាយ​អង់គ្លេស​បានល្អបំផុត ឯ​កម្ពុជា...

  • 2017-06-02 07:32:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ Education First បាន​ធ្វើ​ការ​ស្ទាបស្ទង់​ទៅ​លើ​ប្រទេស ចំនួន ៧២ នៅ​ទូទាំង​ពិភពលោក ដើម្បី​ស្វែងរក​ប្រទេស ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​បំផុត។

បើ​យោង​តាម​ទិន្នន័យ​ដែល​ទទួល​បាន បង្ហាញ​ឲ្យ​ឃើញ​ថា ហូឡង់ បាន​ឈរ​នៅ​លំដាប់​លេខ​១ ជា​ប្រទេស​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​បំផុត តាម​ពី​ក្រោយ​ដោយ ប្រទេស​ដាណឺម៉ាក ឈរ​នៅ​លេខ​២ និង ប្រទេស​ស៊ុយអែត ឈរ​នៅ​លេខ​៣។

ជា​មួយ​គ្នា​នេះ​ដែរ គេហទំព័រ Education First ក៏​បាន​រក​ឃើញ​ទៀត​ថា មនុស្ស​ពេញ​វ័យ ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ២៥ ឆ្នាំ មាន​ជំនាញ​ភាសា​អង់គ្លេស​ខ្លាំង​បំផុត នៅ​ទូទាំង​ពិភពលោក ហើយ​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​របស់​មនុស្ស​ស្រី គឺ​ប្រសើរ​ជាង​មនុស្ស​ប្រុស ស្ទើរ​តែ​គ្រប់​ប្រទេស និង​អាយុ​ទាំងអស់​តែម្ដង។

បើ​និយាយ​ពី​បណ្ដា​ប្រទេស​នៅ​អាស៊ី​វិញ សិង្ហបុរី ឈរ​នៅ​លើ​គេ​បង្អស់ ប៉ុន្តែ​បាន​ជាប់​លេខ​៦ ក្នុង​ចំណោម ៧២ ប្រទេស ខណៈ វៀតណាម ជាប់លេខ ៣១ ថៃ ជាប់លេខ ៥៦ និង កម្ពុជា ជាប់លេខ ៦៩។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៤ កម្ពុជា បាន​ជាប់​លេខ ៦១ ក្នុង​ចំណោម ៦៣ ប្រទេស , ឆ្នាំ២០១៥ ជាប់​លេខ ៦៩ ក្នុង​ចំណោម ៧០ ប្រទេស និង ឆ្នាំ២០១៦ ជាប់​លេខ ៦៩ ក្នុង​ចំណោម ៦៩ ប្រទេស៕

ខាង​ក្រោម​នេះ គឺ​ជា​ប្រទេស​ទាំង ១០ ដែល​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​បំផុត ក្នុង​ចំណោម ៧២ ប្រទេស៖

  • #១ ហូឡង់

#២ ដាណឺម៉ាក

#៣ ស៊ុយអែត

#៤ ន័រវែស

#៥ ហ្វាំងឡង់

#៦ សិង្ហបុរី

#៧ លុចហ្សំបួរ

#៨ អូទ្រីស

#៩ អាល្លឺម៉ង់

#១០ ប៉ូឡូញ

ប្រភព៖ indy100   ប្រែ​សម្រួល៖ សេង ឡុង