សង្វៀន​អាស៊ីអាគ្នេយ៍​បង្ហើប​ថា​នឹង​ដាក់​ ឡៅ​ ចន្រ្ទា​ ឲ្យ​ប៉ះ ​ក្រុងថេប

  • 2017-06-02 07:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​របស់​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ថា​ កីឡាករ​ល្អ​កែង​ ខុន​ ក្រុងថេប​ បន្ទាប់​ពី​ជួប​សងសឹក​ជា​ ផល​ សោភ័ណ្ឌ​ រួច​ហើយ​ ជើង​ខ្លាំង​ថៃ​រូប​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ជួប​អ្នក​លេង​កែង​ដូច​គ្នា​គឺ​ ឡៅ​ ចន្រ្ទា​ ដែល​មក​ពី​ក្លឹប​ប្រដាល់​ទ័ពពិសេសឆ័ត្រយោង ៩១១​ នៅ​ពេល​ខាង​មុន​នេះ។​

លោក ញៀន​ សុធី

លោក ​ញៀន​ សុធី​ ដែល​ជា​អ្នក​រៀបចំ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ ការ​ដាក់​ឲ្យ​កីឡាករ​ ក្រុងថេប​ ជួប​ ឡៅ​ ចន្រ្ទា​ នេះ​ទៅ​តាម​បំណង​អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​ចង់​ឃើញ​អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ ហើយ​ណា​មួយ​អាច​ជា​ការ​ផ្លាស់ប្ដូរ​បទពិសោធ​បន្ថែម​ដល់​កូន​សិស្ស​លោក​គ្រូ​ ហង្ស​ ស៊ឺន​ ដើម្បី​ជា​ការ​ត្រៀម​ទុក​ចេញ​ទៅ​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​ ខែ​សីហា​ ២០១៧​ខាង​មុខ​នេះ។​

កីឡាករ ឡៅ ចន្រ្ទា
កីឡាករ​ ខុន ក្រុងថេប

ចំពោះ​ការ​ប៉ះ​គ្នា​ថ្ងៃ​ណា​នោះ​ អ្នក​រៀបចំ​រូប​នេះ​មិន​ទាន់​ប្រាប់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​ ដោយ​គ្រាន់​តែ​បង្ហើយ​ថា​អ្នក​លេង​កែង​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​ពេល​ណា​មួយ​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍។​ កីឡាករ​ ខុន​ ក្រុងថេប​ មក​ប្រកួត​នៅ​កម្ពុជា​បាន​៤ដង​ ដោយ​លើក​ទី១​ផ្ដួល​ ផល​ សោភ័ណ្ឌ​ សន្លប់​ទឹក​ទី១​ លើក​ទី២​និង​ទី៣​ ចាញ់​ដោយ​សន្លប់​ក្រោម​ដៃ​ ឃីម​ ឌីម៉ា​ ខណៈ​លើក​ទី៤​ ឈ្នះ​ពិន្ទុ​កីឡាករ​ សូត្រ​ ប៊ុតធី៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី