Man City ទិញ​បាន​​​កីឡាករ​របស់​ Monaco ​មួយ​ទៀត​ហើយ!

  • 2017-06-02 11:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​មេឃ​ខៀវ Manchester City ទិញ​​បាន​​ខ្សែ​ការពារ​ឆ្វេង​ Benjamin Mendy ​ពី​ក្រុម Monaco ហើយ​ក្នុង​តម្លៃ​ខ្លួន​៣៩,៨​លាន​ផោន។

Mendy កីឡាករ​បារាំង​យល់​ព្រម​ទទួល​យក​ប្រាក់​នឿយហត់​១០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ក្នុង​​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​ជាមួយ​ក្លឹប​អ្នក​មាន Man City។ Mendy នឹង​ចុះ​កុងត្រា និង​ប្រកាស​​ជា​ផ្លូវការ​ដោយ​ក្លឹប​ទាំង​ពីរ ពេល​ដែល​គេ​បញ្ចប់​ភារកិច្ច​រួចរាល់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង។

ទាក់ទិន​នឹង​ព័ត៌មាន​នេះ​ខាងលើ​ ប្រភព​ពី Man City ក៏​បាន​ចេញ​មក​និយាយ​ដែរ​ថា៖ "អ្វី​គ្រប់​យ៉ាង​បាន​យល់​ព្រម​អស់​ហើយ​រវាង​ក្លឹប​ទាំង​ពីរ​កាល​ពី​យប់​​​ថ្ងៃ​ព្រហស្បតិ៍។ Mendy និង Man City បាន​យល់​ព្រម​លើ​កិច្ច​សន្យា​ផ្ទាល់​ខ្លួន​អស់​ហើយ។ គេ​នឹង​ទទួល​បាន​រង្វាន់​បន្ថែម​ អាស្រ័យ​​លើ​ការ​ជួយ​ក្រុម​ឈ្នះ​ពាន។ អ្វី​ៗ​នឹង​ផ្លូវការ ពេល​ដែល​គេ​​ចប់​ការងារ​ជាមួយ​ជម្រើស​ជាតិ​"។​​​​​

Mendy ជា​កីឡាករ​ទី​២​ដែល​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Manchester ​​​មួយ​នេះ​ទិញ​ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​​កីឡាករ Bernardo Silva បាន​ផ្ទេរ​មក​ក្នុង​តម្លៃ​៤៣​លាន​ផោន។ ត្រឹម​​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ក្រុម​លោក Pep Guardiola បាន​ចំណាយ​លុយ​ប្រាក់​​​អស់​១២០​លាន​ផោន​ នាំ​យក​កីឡាករ​៣​​រួម​ទាំង​ចាំ​ទី​ប្រេស៊ីល Ederson ​ពី​ក្លឹប Benfica៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី