Griezmann បញ្ជាក់​ច្បាស់​ៗ​ថា​នឹង​នៅ Atletico រដូវ​កាល​ក្រោយ​

  • 2017-06-05 01:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann បាន​បញ្ជាក់​ថា​នឹង​នៅ​លេង​​ឲ្យ​ Atletico Madrid រដូវ​កាល​ក្រោយ​ ទោះជាមាន​​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ផ្សាយ​ថា​រូប​គេ​ទំនង​ពី​ចាកចេញ​ពី​ក្លឹប។

Griezmann

ការ​សម្រេច​ចិត្ត​នៅ​បន្ត​ជាមួយ​ក្លឹប​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ម៉ាឌ្រីដ​ ត្រូវ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​បកស្រាយ​ថា​ដោយ​សារ​​ក្លឹប​កំពុង​ជួប​បញ្ហា​ហាម​មិន​ឲ្យ​ទិញ​កីឡាករ​ថ្មី​ចូល​នៅ​រដូវ​កាល​ក្រោយ​ដូច្នេះ​ Griezmann មិន​អាច​ចាកចេញ​ក្នុង​ស្ថានភាព​បែប​នេះ​បាន​ទេ។

“Atletico កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​បំផុត​ ដូច្នេះ​បើ​សិន​ជា​ចាកចេញ​វា​ហាក់​ដូច​ជា​អាក្រក់​ពេក​។ ពួក​យើង​បាន​និយាយ​ជាមួយ​ថ្នាក់​ដឹកនាំ​របស់​ក្លឹប​ហើយ​ យើង​នឹង​ប្រឹងប្រែង​កាន់​តែ​ខ្លាំង​ជាង​មុន​នៅ​រដូវ​កាល​ក្រោយ"។ អ្នក​នាំ​លេង​សញ្ជាតិ​បារាំង​និយាយ​ដូច្នេះ។

មួយ​រយៈ​ចុងក្រោយ​ Griezmann ត្រូវ​ប្រភព​ព័ត៌មាន​នានា​ចុះ​ផ្សាយ​ថា​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ទៅ​ចូល​រួម​ជាមួយ​ Manchester United របស់​អង់គ្លេស​ដែល​កំពុង​ជួប​វិបត្តិ​ខ្សែ​ប្រយុទ្ធ​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​សាមី​ខ្លួន​ពេល​នេះ​សម្រេច​ចិត្ត​នៅ​ជាមួយ​ Atletico៕

Mourinho អ្នកចាត់ការ Manchester United

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន