Buffon ៖ ខ្ញុំ​នៅ​សល់​ឱកាស​តែ​១​ទៀត​ទេ ដើម្បី​ឈ្នះ Champions League

  • 2017-06-05 01:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រលាញ់​វិស័យ​បាល់ទាត់​ជា​ច្រើន ​កំពុង​តែ​អាណិត​អ្នក​ចាំ​ទី​ចាស់​វស្សា Gianluigi Buffon ​ដែល​ខក​បំណង​មិន​អាច​ឈ្នះ​ពាន UEFA Champions League ​បាន ​ខណៈ​ដែល​កីឡាករ​រូប​នេះ​វ័យ​៣៩​ឆ្នាំ​ទៅ​ហើយ ​និង​មាន​ក្ដី​ស្រលាញ់​កាន់​ពាន UCL ​នេះ មុន​ចូល​និវត្តន៍។

យ៉ាងណាមិញ ​សាមី​ខ្លួន​ផ្ទាល់​បាន​និយាយ​ចំពោះ​ពេល​វេលា​នៅ​ពេល​ខាង​មុខ​ដែរ​ថា​៖ “ខ្ញុំ​នៅ​សល់​កុងត្រា​១​ឆ្នាំ​ទៀត ​ដូច្នេះ​វា​មាន​ន័យ​ថា​ខ្ញុំ​នៅ​សល់​ឱកាស​១​លើក​ទៀត​ដែរ ​សម្រាប់​ឈ្នះ​ពាន​រង្វាន់ Champions League ។ ពិត​ណាស់ ​វា​ជា​រដូវ​កាល​ល្អ​បំផុត​សម្រាប់​ក្រុម ​ព្រោះ​យើង​បាន​ធ្វើ​រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ ប៉ុន្តែ​សោកស្ដាយ យើង​មិន​អាច​គ្រប់គ្រង​វា​បាន”។

បុរស​ដែល​ឈ្នះ​ពាន​គ្រប់​យ៉ាង តែ​មិន​ទាន់​បាន​ស្គាល់​រសជាតិ​ពាន UEFA Champions League ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ខ្លួន​នឹង​អាច​ចូល​និវត្តន៍​នៅ​រដូវ​កាល​ក្រោយ​ឆ្នាំ​២០១៨។ អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ ​បាន​ពាន​២២​ពាន​រង្វាន់​ហើយ​ក្នុង​អាជីព​របស់​លោក បូក​ទាំង​ពាន​រង្វាន់ FIFA World Cup ​ផង​ដែរ។ ដោយ​ឡែក​ចំពោះ​ពាន Champions League ​វិញ លោក​បាន​ត្រឹម​ជើង​ឯក​រងដល់​ទៅ​៣​សម័យ​កាល​ទៅ​ហើយ។

សូម​បញ្ជាក់​ថា Buffon ​ខកខាន​បាន​ពាន​រដូវ​កាល​នេះ ដោយសារ​តែ​ក្រុម Real Madrid ​បាន​យក​ឈ្នះ​ក្រុម Juventus ​ក្នុង​លទ្ធផល ៤-១ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង Cardiff ​ប្រទេស​វែល​ម្សិលមិញ៕

ចុចអានអត្ថបទបន្ដ៖

Juventus

Real Madrid

Champions League

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ