ប្រធាន​ក្លឹប៖ Zidane អាច​នៅ​ Real Madrid ជា​រៀង​រហូត​

  • 2017-06-05 06:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​លោក​ Florentino Perez បាន​ប្រាប់​​ Zidane ថា​គេ​មាន​សិទ្ធ​ដឹក​នាំ​ Real Madrid អស់​មួយ​ជីវិត​ក្រោយ​ឈ្នះ​ Champions League កាល​ពី​ថ្ងៃ​អាទិត្យ។

លោក Perez និង Zidane

បុរស​សញ្ជាតិ​បារាំង​បាន​ក្លាយ​ជា​មនុស្ស​ទី​មួយ​ដែល​អាច​ដឹក​នាំ​ Real Madrid ឈ្នះ​ពាន Champions League ២​រដូវ​កាល​ជាប់​គ្នា​បន្ទាប់​ពី​​ក្លាយ​ជា​អ្នក​ចាត់ការ​ទូទៅ​ក្នុង​ឆ្នាំ​២០១៦​។ Perez បាន​ប្រាប់​វិទ្យុ​ Cadena Ser ថា​៖ "Zidane អាច​នៅ​ Real Madrid ពេញ​មួយ​ជីវិត​របស់​គាត់”។

“អ្នក​គាំទ្រ​ Real Madrid មាន​ការ​ពេញ​ចិត្ត​ចំពោះ​ Zidane។ គាត់​ជា​អតីត​កីឡាករ​ល្អ​បំផុត​​ពេល​មក​កាន់​អេស្ប៉ាញ​ក្នុង​ឆ្នាំ​២០០១ ហើយ​បច្ចុប្បន្ន​ គាត់​ជា​អ្នក​ចាត់​ការ​ល្អ​បំផុត​ក្នុង​ពិភពលោក​។ Zidane ទើប​តែ​ដឹក​នាំ​បាន​ ១៧​ខែ​ប៉ុណ្ណោះ​ប៉ុន្តែ​​អាច​ធ្វើ​ក្ដី​ស្រមៃ​គ្រប់​យ៉ាង​ក្លាយ​ជា​ការ​ពិត”។ ប្រធាន​ក្លឹប​វ័យ ៧០​ឆ្នាំ​និយាយ​ដូច្នេះ៕

ប្រភព៖ by433   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី