ញាក់​សាច់! អ្នក​ចាំទី​ជម្រើស​ជាតិ​ហ្វីលីពីន​ទៅ​លេង​ឲ្យ​ Cardiff City

  • 2017-06-05 09:39:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neil Etheridge អ្នក​ចាំទី​ដៃ​ទី​មួយ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​បាន​បដិសេធ​កុងត្រា​ថ្មី​៣​ឆ្នាំ​ជាមួយ​ក្លឹប​ចាស់ Walsall នៃ​ក្របខ័ណ្ឌ​ EFL League One របស់​អង់គ្លេស​ហើយ​ទៅ​ចូល​រួម​ជាមួយ​ Cardiff City។

Neil Etheridge ពេលលេងឲ្យ Walsall

កីឡាករ​វ័យ​២៧​ឆ្នាំ​បាន​ទៅ​ចូលរួម​​ជាមួយ Walsall ក្នុង​ឆ្នាំ​២០១៥ ហើយ​តែង​លេង​ជា​ជម្រើស​ដំបូង​ជា​ប្រចាំ​ក្នុង​នោះ​បង្ហាញ​ខ្លួន​បាន​ជាង​៨០​លើក​។ Cardiff City បាន​ព្យាយាម​យក​ Etheridge តាំង​ពី​ទីផ្សារ​បើក​ខែ​មករា​តែ​បរាជ័យ​ទើប​តែ​ពេល​នេះ​ក្លឹប​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បន្ទាប់​ពី​កុងត្រា​របស់​គេ​ជាមួយ​ក្លឹប​ចាស់​អស់​សុពលភាព។

Etheridge កើត​នៅ​ប្រទេស​អង់គ្លេស​តែ​មាន​ម្ដាយ​ជា​ជនជាតិ​ហ្វីលីពីន​ ទើប​រូប​គេ​សុខ​ចិត្ត​​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រទេស​ដែន​កោះ​មួយ​នេះ​​ ដោយ​បង្ហាញ​ខ្លួន​បាន​ច្រើន​ជាង​៥០​ប្រកួត​មក​ហើយ។ យ៉ាង​ណា​ក៏​ដោយ​កីឡាករ​ដែល​កើត​នៅ​ទីក្រុង​ឡុង​ធ្លាប់​លេង​ឲ្យ​ឈុត​យុវជន​អង់គ្លេស​ផង​ដែរ​កាល​នៅ​វ័យ​កុមារ៕

Etheridge នៅក្រុមជម្រើសជាតិហ្វីលីពីន

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី