Chelsea, Man City ដណ្ដើម​គ្នា​ទិញ​ តែ​ Van Dijk ថា​ចង់​ទៅ Liverpool

  • 2017-06-06 02:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ជោគជ័យ​ក្នុង​ការ​ចុះ​ហត្ថលេខា​យក Virgil van Dijk ពី​ Southampton បន្ទាប់​ពី​ខ្សែ​ការពារ​ជម្រើស​ជាតិ​ហូឡង់​រូប​នេះ​ថា​ចង់​លេង​នៅ Anfield បើ​សិន​ជា​ចាកចេញ​ពី​ទឹក​ដី​ St Mary's។

Virgil van Dijk

Chelsea និង​ Manchester City សុទ្ធ​តែ​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ​២៤​ឆ្នាំ​ ដែល​ផ្ទេរ​ពី​ Celtic ទៅ​ Southampton ក្នុង​តម្លៃ​១៣​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៥ តែ​យ៉ាង​ណា​ក៏​ដោយ​ Van Dijk បាន​ជ្រើស​យក​ Liverpool ដែល​មាន​លោក​ Jurgen Klopp នៅ​ទីនោះ។

ដំណាក់​កាល​ចុងក្រោយ​ដែល​ក្លឹប​ជើង​ឯក​អង់គ្លេស​១៨​សម័យ​កាល​កំពុង​ប្រឈម​នៅ​ពេល​នេះ​គឺ ចរចា​ជាមួយ Southampton លើ​តម្លៃ​ខ្លួន​ផ្ទេរ​ដែល​តាម​ការ​ប៉ាន់ស្មាន​អាច​ថ្លៃ​ខ្ទង់​ ៥០លាន​ផោន​។

Virgil van Dijk ជា​កីឡាករ​លេង​នៅ​តំណែង​ខ្សែ​ការពារ​កណ្ដាល​។ ម្ចាស់​អាវ​លេង​១៧​រូប​នេះ​កើត​នៅ​ ទីក្រុង​Breda ប្រទេស​ហូឡង់​ ហើយ​ចាប់​ផ្ដើម​​លេង​បាល់​ជាមួយ​ក្លឹប​ Groningen នៅ​ប្រទេស​កំណើត​។ បង្ហាញ​ខ្លួន​បាន​១៩៣​ប្រកួត​នៅ​ក្លឹប​អាជីព​ Dijk ស៊ុត​បញ្ចូល​ទី​​បាន ២៩​គ្រាប់៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី