Kane ចង់​បាន​តំណែង​ធំ​នៅ​ជម្រើស​ជាតិ​អង់គ្លេស​

  • 2017-06-06 03:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Kane ចង់​ពាក់​ស្លាក​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup ទល់​នឹង​ជម្រើស​ជាតិ​ស្កុតឡែន។​

Harry Kane

ខ្សែ​ប្រយុទ្ធ​ Tottenham Hotspur ឈ្នះ​ស្បែក​ជើង​មាស​នៅ​លីគ​កំពូល​អង់គ្លេស​ និង​ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​បោះ​ឆ្នោត​ដោយ​អ្នក​គាំទ្រ​ តែ​ខកខាន​ស៊ុត​ចូល​ទី​ឲ្យ​អង់គ្លេស​ជាង​មួយ​ឆ្នាំ​មក​ហើយ។ យ៉ាង​ណា​ក៏​ដោយ​រូប​គេ​មាន​មហិច្ឆតា​ចង់​ធ្វើ​ជា​ប្រធាន​ក្រុម​តោ​កំណាច​ក្នុង​ករណី​ Rooney មិន​ជាប់​ជម្រើស​ដំបូង។

“ខ្ញុំ​មើល​ឃើញ​ថា​ខ្លួន​ឯង​មាន​ភាព​ជា​អ្នក​ដឹក​នាំ​។ ទោះ​ជា​មាន​អាយុ​ទើប​តែ​២៣​ឆ្នាំ​តែ​មាន​កីឡាករ​ជា​ច្រើន​ក្មេង​ជាង​ខ្ញុំ​នៅ​ក្នុង​ក្រុម​ ហើយ​ពួក​យើង​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​គ្នា”។ ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​១០​ប្រាប់​ដូច្នេះ។

ក្នុង​តារាង​ជម្រុះ​ World Cup ជម្រើស​ជាតិ​អង់គ្លេស​មាន​៤​ពិន្ទុ កំពុង​ឈរ​កំពូល​តារាង​ពូល​ F ​ដាច់​ក្រុម​លេខ​២ ហើយ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​លេខ​៤​ស្កុតឡែន​នៅ​ថ្ងៃ​សៅរ៍​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី