អេម! CR7 លេច​មុខ​លើ​គម្រប​ហ្គេម FIFA លើក​ដំបូង​

  • 2017-06-06 07:32:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo នឹង​លេច​មុខ​លើ​គម្រប​ហ្គេម​បាល់ទាត់​ FIFA 18 ​ក្រោយ​ក្លាយ​ជា​វីរបុរស​ជួយ​ Real Madrid ឈ្នះ Champions League លើក​ទី​១២។

នេះ​គឺ​ជា​លើក​ដំបូង​របស់ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​ដែល​ត្រូវ​ហ្គេម​ FIFA យក​រូប​ទៅ​ប្រើ​ហើយ​បើតាម​ការ​គ្រោង​ទុក​ហ្គេម​ FIFA នឹង​ប្រកាស​លក់​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ខាង​មុន​នេះ​ហើយ។ "នេះ​គឺ​ជា​មោទនភាព​មួយ​ដែល​មាន​មុខ​នៅ​លើ​គម្រប​ FIFA 18។ ខ្ញុំ​ពិតជា​រីករាយ​ដែល​ត្រូវ​គេ​រើស​យក​ទៅ​ប្រើ”។ Ronaldo និយាយ​ដូច្នេះ។

គួរ​រម្លឹក​ថា​ហ្គេម​ FIFA គឺ​ជា​ផលិត​ផល​របស់​ក្រុមហ៊ុន EA Sports។ កាល​ពី​ឆ្នាំ​២០១៧ កីឡាករ​ដែល​ជ្រើស​យក​ទៅ​ប្រើ​លើ​គម្រប​ហ្គេម​ FIFA គឺ Marco Reus របស់​ក្លឹប Dortmund៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី