ភ្ញាក់ផ្អើល! កូនសិស្សកូរ៉េខាងជើងតូចៗ រៀនកាន់កាំភ្លើងអាកា និងគប់គ្រាប់បែក
- 2017-06-07 02:33:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! កូនសិស្សកូរ៉េខាងជើងតូចៗ រៀនកាន់កាំភ្លើងអាកា និងគប់គ្រាប់បែក
ចន្លោះមិនឃើញ
រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនសន្លឹក បានបង្ហាញឲ្យឃើញ កូនសិស្សនៃសាលាបឋមសិក្សា Pyongyang Number Four Primary School ក្នុងប្រទេសកូរ៉េខាងជើង កំពុងហ្វឹកហាត់ជាមួយនឹងកាំភ្លើង AK47 ក្លែងក្លាយ និងធ្វើកាយវិការគប់គ្រាប់បែក ខណៈពួកគេកំពុងរៀនជំនាញយោធា ដើម្បីកម្ចាត់សត្រូវ។
ក្មេងៗទាំងនោះ បានចូលរួមជាផ្នែកមួយនៃទិវាសហភាពកុមារកូរ៉េ Korean Children's Union Day កាលពីព្រឹក ថ្ងៃអង្គារ ទី ០៦ ម្សិលមិញនេះ។ ក្នុងនោះដែរ គ្រូបង្រៀននៅសាលាខាងលើ បានឲ្យដឹងថា ពួកគេកំពុងរៀនអភិវឌ្ឍជំនាញដើម្បីការពារប្រទេស និង មេដឹកនាំកំពូលរបស់ខ្លួន (គីម ជុងអ៊ុន)។
បន្ទាប់ពីឆ្លងកាត់ការហ្វឹកហាត់បន្តិចបន្តួចរួចមក សិស្សស្រីម្នាក់មានឈ្មោះថា Myong Hyon-Jong អាយុ ១០ ឆ្នាំ ដែលចូលចិត្តមុខវិជ្ជាគណិតវិទ្យា បាននិយាយថា នាងចង់ចូលរួមជាមួយកងទ័ព នៅពេលនាងធំឡើង ដើម្បីការពារមេដឹកនាំកំពូល។
«យើងត្រូវតែត្រៀមខ្លួនដើម្បីការពារប្រទេសរបស់យើង»។ នាង Hyon-Jong បានបន្ថែម។
ជាមួយគ្នានេះដែរ គ្រូបង្រៀនរបស់ Hyon-Jong មានឈ្មោះថា Ri Su-Ryon បានពន្យល់ប្រាប់ថា ការហ្វឹកហាត់នេះធ្វើឡើងដើម្បីផ្ដល់ឲ្យកុមារនូវវិញ្ញាណ ដើម្បីចេះការពារប្រទេសជាតិ នៅពេលដែលពួកគេធំឡើង និងដើម្បីរៀបចំផ្នែករាងកាយ និងបញ្ញាស្មារតីរបស់ពួកគេ ក្នុងការកម្ចាត់សត្រូវ៕