កាតារ ចោទ​ប្រកាន់​អាមេរិក​​បាន​កៀរគរ​សម្ព័ន្ធ​​មិត្ត​ព្រួត​គ្នា​ធ្វើ​បាប​ខ្លួន

  • 2017-06-07 03:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. ក្រុង​ប៉ារីស រង​ការ​វាយ​ប្រហារ​ករណី​ថ្មី​មួយ​ទៀត​យប់​មិញ

ប៉ូលិស​ប៉ារាំង​បាន​បាញ់​ជន​សង្ស័យ​​ម្នាក់​ចំនួន ២​គ្រាប់ ​បន្ទាប់​ពី​បុរស​រូប​នេះ​ប្រើ​​ញញួរ​វាយ​លើ​​មន្ត្រី​ប៉ូលិស​កំពុង​​យាម​ល្បាត​នៅ​ខាង​ក្រៅ​វិហារ​កាតូលីក Notre-Dame កាល​ពី​យប់​មិញ។ ភ្លាម​​ៗ​ក្រោយ​កើត​ហេតុ ប៉ូលិស​បាន​ចាប់​ខ្លួន​ជន​សង្ស័យ និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ រង់​ចាំ​សួរ​ចម្លើយ ​ហើយ​ប៉ូលិស​​ចោទ​ថា នេះ​ជា​សកម្មភាព​ភេរវកម្ម។ ​ប៉ូលិស​រង​របួស​ស្រាល​ ជន​សង្ស័យ​របួស​ទ្រូង ​ឯ​មនុស្ស​ជា​ច្រើន​នៅ​កន្លែង​កើត​ហេតុ​ បាន​សម្រុក​ចូល​​វិហារ។

២. ចិន​បង្កើត​បាន​រថភ្លើង​អគ្គិសនី ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​អ្នក​បើក​បរ

ក្រុមហ៊ុន​រថភ្លើង​ចិន CRRC បាន​បញ្ចេញ​រថភ្លើង​វ័យ​ឆ្លាត​ប្រវែង ៣០​ម៉ែត្រ ​អាច​ផ្ទុក​អ្នក​ដំណើរ ៣០០​នាក់ និង​​អាច​ធ្វើ​ដំណើរ​ដោយ​​​មិន​ចាំ​បាច់​ត្រូវ​ការ​អ្នក​បើកបរ។ រថភ្លើង​នេះ​មាន​ទូរ​ចំនួន ៣ និង​អាច​ផ្ដាច់ ឬ​បន្ថែម​ទៀត​បាន។ យោង​តាម​ក្រុម​ហ៊ុន​ផលិត​​រថភ្លើង អាច​ធ្វើ​ដំណើរ​បាន ៤០​គីឡូម៉ែត្រ និង​ល្បឿន ៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

២. កាតារ ចោទ​ប្រកាន់​អាមេរិក​​បាន​កៀង​គ​សម្ព័ន្ធ​​មិត្ត​ព្រួត​គ្នា​ធ្វើ​បាប​ខ្លួន

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​កោត​សរសើរ​បណ្ដា​ប្រទេស​ជា​ច្រើន​ដែល​បាន​ដាក់​សម្ពាធ​លើ​ប្រទេស​កាតារ ដែល​រង​ការ​ចោទ​ថា​ បាន​គាំទ្រ​អំពើ​ភេរវកម្ម​ក្នុង​តំបន់។ ចំណែក​ប្រទេស​កាតារ ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​នេះ ​ដោយ​ចាត់​ទុក​ជា​រឿង​ប្រឌិត​សុទ្ធ​សាធ ហើយ​​រដ្ឋមន្ត្រី​ការបរទេស​កាតារ ​បាន​បញ្ជាក់​ថា ​ក្នុង​នាម​ជា​មេដឹកនាំ​គួរ​តែ​លើក​យក​​បញ្ហា​មក​ដោះ​ស្រាយ ​មិន​មែន​ជា​ការ​ព្រួត​គ្នា​ធ្វើ​បាប​កាតារ នោះ​ទេ។

អត្ថបទ៖ ឡេង ភារុណ

អត្ថបទថ្មី