Allegri បន្ត​កុងត្រា​២​ឆ្នាំ​ទៀត​ជាមួយ​ Juventus ទោះ​ចាញ់​ Champions League

  • 2017-06-07 06:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Massimiliano Allegri បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​ជាមួយ​សេះ​បង្កង់​ Juventus ដែល​មាន​តម្លៃ​៧​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ។

Massimiliano Allegri

បុរស​វ័យ​៤៩​ឆ្នាំ​បាន​ដឹកនាំ​ Juventus ឈ្នះ​ជើង​ឯក​ Serie A ជា​លើក​ទី​៦​រដូវ​កាល​ជាប់​ៗ​គ្នា​ ក៏​ដូច​ជា​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League តែ​ភ្លាត់​ចាញ់​ Real Madrid ៤-១ ធ្វើ​ឲ្យ​ក្លឹប​សម្រេច​ត​កុងត្រា​ថ្មី​ឲ្យ​រូប​លោក​រយៈ​ពេល​២​ឆ្នាំ​ទៀត​។

អតីត​អ្នក​ចាត់ការ​ Milan រូប​នេះ​ត្រូវ​ Arsenal ទាក់ទង​កាល​ពី​ដើម​រដូវ​កាល​តែ​នៅ​ពេល​ Arsene Wenger មិន​ចាកចេញ​ទៅ​ណា​ធ្វើ​ឲ្យ​រូប​លោក​សម្រេច​នៅ​ទឹកដី​ Turin រហូត​ដល់​ឆ្នាំ​២០១៩។

Allegri ចង់​ពង្រឹង​ក្រុម​ឡើង​វិញ​ក្រោយ​របូត​ពាន​ Champions League ទៅ​ Real Madrid ដោយ​លោក​គ្រោង​​ចាយ​លុយ​ដើម្បី​នាំ​យក​កីឡាករ​ល្បី​ឈ្មោះ​មួយ​ចំនួន​មក​ពង្រឹង​ក្លឹប​សម្រាប់​រដូវ​កាល​ក្រោយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី