OnePlus 5 RAM ធំជាង iPhone 7 បីដង នឹងមានលក់នៅឥណ្ឌាថ្ងៃ ២២ មិថុនា

  • 2017-06-07 13:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 5 នឹង​មាន​ផ្ដាច់​មុខ​នៅ​ថ្ងៃ​ទី ២២ ខែ​មិថុនា​ខាង​មុខនៅលើវិបសាយ Amazon ប្រចាំ​ប្រទេស​ឥណ្ឌា។ នេះ​បើ​តាម​លើក​ឡើង​របស់​អ្នក​ចែក​រំលែកដំណឹងលេច​ធ្លាយ Evan Blass។

រូបភាពដែលគេជឿថាជា OnePlus 5

លើស​ពីនេះ Evan ក៏​បាន​ឲ្យ​ដឹង​ដែរ​ថាស្មាតហ្វូនដែលគ្រោងប្រកាសផ្លូវការថ្ងៃទី ២០ ខែមិថុនានេះ នឹង​មាន​បំពាក់​ដោយ​បន្ទះឈីប Snapdragon 835 octa-core ដែលមានល្បឿនរត់ 2.35 GHz និង មាន RAM ទំហំ​ដល់ 8 GB ឯណោះ។ Evan អះអាង​ថា​ព័ត៌មានខាងលើគឺ​ផ្អែក​ទៅ​តាមកូដវិបសាយ​ [Amazon](http://www.amazon.in/b/ref=g-wl-e-pcbunk-op5-teaser?ie=UTF8&node=13777158031&pf_rd_p=e93c3df0-1b4c-4e35-9e7d-56040422398e&pf_rd_r=0K3MQPN3BACWNY4CF9C5 "") របស់​ប្រទេស​ឥណ្ឌាផ្ទាល់។

រំលឹកថាកន្លងមកមានពាក្យ​ចចាមអារ៉ាម​ថា OnePlus 5 នឹង​មាន​បំពាក់ RAM ពីរប្រភេទដែលមានទំហំ 6 GB និង 8 GB។ ហេតុនេះគេមិនច្បាស់ថានៅប្រទេសឥណ្ឌានឹងមានលក់តែប្រភេទ RAM ទំហំ 8 GB នេះ ឬ អមជាមួយប្រភេទ RAM ទំហំ 6 GB ដែរនោះ​ទេ៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី