Skype លើ​ Windows Phone ជិត​បញ្ចប់​ជីវិត​ហើយ ត្រៀម​ខ្លួន​ទៅ​គ្នា​យើង

  • 2017-06-08 02:23:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​ផ្ដាច់​ចោល​លែង​ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី Skype WiFi កាល​ពី​ចុង​ខែ​មិនា​កន្លង​ទៅ ថ្មីៗ​នេះ​ក្រុមហ៊ុន​ Microsoft ​ប្រកាស នឹង​លុប​ចោល​តែ​ម្ដង​នូវ​កម្មវិធី Skype លើ​ Windows Phone ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា​ត​ទៅ​។

បញ្ជាក់​ថា​មិន​ត្រឹម​តែ​ប្រព័ន្ធ Windows Phone 8/8.1 ឫ​ Windows 10 Mobile នោះ​ទេ បើ​អ្នក​កំពុង​ប្រើប្រាស់​ Skype សូម​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទៅ​ប្រើ​កម្មវិធី​ទំនាក់ទំនង​ផ្សេង​ឱ្យ​ហើយ​ទៅ​ល្អ​ជាង​​។ បន្ថែម​ពី​នោះ​ទាំង​កម្មវិធី Messaging សម្រាប់​ប្រព័ន្ធ​ Windows RT និង​ Tvs ក៏​នឹង​ផ្ដាច់​ចោល​នា​ថ្ងៃ​តែ​មួយ​ខាង​លើ​ដូច​គ្នា​។

បន្ត​ចុច​អាន៖

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា