ស្វែងយល់​ពី​ពាក្យ​​ Restart, Reboot និង​ ​Power On/Off​ ​សម្រាប់​ ​iPhone

  • 2017-06-08 03:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ពាក្យ​បច្ចេកទេស​ជា​ច្រើន​ ​ដែល​អ្នក​ប្រើ​ ​iPhone​ ​មួយ​​ចំនួន​ធំ​និយម​ប្រើប្រាស់​ ​ប៉ុន្តែ​ក៏​មាន​បងប្អូន​យើង​មួយ​ភាគ​តូច​នៅ​មិន​ទាន់​យល់​ច្បាស់​ ​ឫ​មាន​ការ​ភ័ន្ត​ច្រឡំ​ត្រង់​ពាក្យពេចន៍​ខ្លះ​​រួម​មាន Power On/Off, Restart និង​ ​Reboot ។ តើ​វា​មាន​អត្ថន័យ​បែប​ណា? ចុះ​ការ​ប្រើប្រាស់​ដូចម្ដេច​ខ្លះ​?

  • Power On/Off

វា​មិន​ខុស​ពី​ការ​បកប្រែ​ធម្មតា​នោះ​ទេ​ ​Power On​ ​មាន​ន័យ​ថា​ ​ការ​បើក​ដំណើរការ​ម៉ាស៊ីន​ ​ចំណែក​ឯ​ ​Power Off​ ​មានន័យ​ថា​ ​ការ​បិទ​ម៉ាស៊ីន​ ​(ឲ្យ​រលត់​អេក្រង់​ឈឹង)។

Power On​ ​ប្រើ​នៅ​ពេល​ដែល​ម៉ាស៊ីន​រលត់​អេក្រង់​ ​ហើយ​យើង​ចង់​ធ្វើ​ការ​បើក​ ​ដោយ​ចុច​ប៊ូតុង​ ​Sleep/Wake​ ​ឫ​ប៊ូតុង​ចាក់សោ​ ​ដែល​និយម​ហៅ​ ​ឲ្យ​ជាប់​ដល់​លោត​ស្លាក​ ​Apple​ ​ភ្លឺ​លើ​អេក្រង់។

បើ​គេ​សំដៅ​លើ​ ​Power Off ក៏​ស្រដៀង​គ្នា​ ​គឺ​នៅ​ពេល​អ្នក​កំពុង​ប្រើប្រាស់​ហើយ​ចង់​បិទ​ម៉ាស៊ីន​ ​យើង​ត្រូវ​ចុច​លើ​ប៊ូតុង​ចាក់សោ​ឲ្យ​ជាប់​ ​ហើយ​អូស​ផ្ទាំង​ពណ៌​ក្រហម​មក​ចំហៀង​​ដើម្បី​បិទ (Turn Off) ។

  • Restart និង​ Reboot

ពាក្យ​នេះ​មាន​ន័យ​ថា​បិទ​ ​ហើយ​​បើក​ម៉ាស៊ីន​ ​iPhone​ ​ត្រឡប់​មក​វិញ។ ដើម្បី​ ​Restart iPhone​ ​យើង​គ្រាន់​តែ​ធ្វើ​ការ​បិទ​ម៉ាស៊ីន​​ដូច​បាន​រៀបរាប់​ខាង​លើ​ ​ហើយ​ចុច​បើក​មក​វិញ​ជា​ធម្មតា​ ​ដែល​ការ​ធ្វើ​បែប​នេះ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ ​ជឿ​ថា​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរការ​ល្អ​ ​និង​មាន​ភាព​រហ័ស​ជាង​មុន។

ទៀត​សោត​ ​មនុស្ស​មួយ​ចំនួន​អាច​ច្រឡំ​ថា​ពាក្យ​ ​Restart និង Reboot​ ​មាន​អត្ថន័យ​ខុស​គ្នា​ តែ​ផ្ទុយ​ទៅ​វិញ​ពុំ​ដូច្នោះ​ទេ​ ​ទាំង​ការ​ប្រើ​ ​និង​ន័យ​របស់​វា​គឺ​ដូច​គ្នា​ទាំង​ស្រុង​គ្រាន់​អ្នក​ខ្លះ​និយម​ប្រើ​ពាក្យ​ ​Restart ខ្លះ​ទៀត​ ​Reboot​ ​អី​អញ្ចឹង​ទ។ ប៉ុន្តែ​បើ​យើង​និយាយ​ពាក្យ​ទាំង​ពីរ​ ​សម្រាប់​កុំព្យូទ័រ​វា​មាន​លក្ខណៈ​ខុស​គ្នា​បន្តិច៕

អត្ថបទ ៖ កៅ រក្សា

អត្ថបទថ្មី