តាមពិត ទូទឹកកកទ្វារមួយ និងទ្វារពីរខុសគ្នាអ៊ីចឹងសោះ
- 2017-06-08 07:18:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត ទូទឹកកកទ្វារមួយ និងទ្វារពីរខុសគ្នាអ៊ីចឹងសោះ
ចន្លោះមិនឃើញ
ដែលឆ្ងល់អត់ ពេលឃើញគេប្រើទូរទឹកកកទ្វារមួយ និងទ្វារពីរ ថាវាខុសគ្នាម៉េចខ្លះ? អ្នកខ្លះទិញ ដោយយល់ថាធំទូលាយស្រួល ដាក់របស់របរបានច្រើន។ ការពិត មិនមែនប៉ុណ្ណឹងទេ! ចង់ដឹង សូមអានខាងក្រោម៖
លក្ខណៈពិសេស៖ ក្រៅពីសមត្ថភាពត្រជាក់ខុសគ្នា លក្ខណៈពិសេសក៏ជាចំណុចខុសគ្នារបស់ទូរទឹកកកទាំង ២ ប្រភេទនេះដែរ ដោយទ្វារពីរ វាមានមុខងារពិសេសៗ ដូចជា ផលិតទឹកកកស្វ័យប្រវត្តិជាដើម (តាមម៉ូដែល)។
រូបរាង៖ រូបរាងទូរទឹកកកទាំង២ នេះ មើលទៅទ្វារពីរទាក់ទាញ និងស្រស់ស្អាតជាង តែស្រស់ស្អាតសម្រាប់អ្នកដែលមានផ្ទះធំទូលាយដែរទេ បើមិនអ៊ីចឹង ច្បាស់ជាដាក់ទៅមិនសូវសម ហើយចង្អៀត។
អ៊ីចឹងបើសិនអ្នកមិនសូវគិតពីតម្លៃ ឬរឿងស៊ីភ្លើង ទ្វារពីរអាចជាជម្រើសអ្នក តែបើផ្ទះអ្នករាងតូច ហើយអ្នកបារម្ភរឿងថ្លៃភ្លើង គួរតែពិចារណាទូរទឹកកកទ្វារមួយ៕