មុនទិញទូទឹកកក ត្រូវដឹង ៥ ចំណុចនេះ បើមិនអ៊ីចឹង ខាតធំហើយ
- 2017-06-12 00:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនទិញទូទឹកកក ត្រូវដឹង ៥ ចំណុចនេះ បើមិនអ៊ីចឹង ខាតធំហើយ
ចន្លោះមិនឃើញ
ច្រើនអ្នកហើយដែលទិញទូរទឹកកកហើយ បែរជាត្រូវខកចិត្ត ព្រោះតែអត់គិតឲ្យដិតដល់។ បើកំពុងត្រៀមទិញទូរទឹកកកថ្មី មកអានចំណុចទាំង ៥ នេះ៖
១. លុយ និងទំហំ ត្រូវគិតពីចំនួនមនុស្សក្នុងផ្ទះអ្នក ព្រោះបើផ្ទះមានសមាជិកតិច ហើយទិញទូរទឹកកកធំ ដោយសារតែភាពស្រស់ស្អាត ឬហេតុផលផ្សេងៗដែលមិនចាំបាច់នោះ អ្នកនឹងចាយលុយមួយចំនួនដោយឥតប្រយោជន៍។ ណាមួយត្រូវគិតពីទំហំទូរទឹកកក និងទីតាំងដែលអ្នកទុកវាផង ថាសមាមាត្រគ្នាឬអត់។ មិនតិចគ្នាទេដែលទិញមកហើយរកកន្លែងដាក់មិនចង់បាន ព្រោះតែទំហំនេះ។
២. ស៊ីភ្លើង និងធន់ ទូរទឹកកក ជាម៉ាស៊ីនដែលភាគច្រើនប្រើ ២៤ ម៉ោង ក្នុង ១ ថ្ងៃ។ មុននឹងទិញម៉ូដែលណាមួយ ក៏ត្រូវគិតពីកម្រិតស៊ីភ្លើងរបស់វា ឬរកមួយណាដែលមានបច្ចេកវិទ្យាសន្សំសំចៃភ្លើងតែម្ដង។ ក្រៅពីរឿងនេះ ក៏ត្រូវគិតពីកម្រិតធន់របស់វាផងដែរ ព្រោះវាជាម៉ាស៊ីនដែលធ្វើការរហូតមិនសម្រាក ហើយបើអាច រកមួយណាដែលមានធានាយូរ។
៣. ឧស្សាហ៍ដើរផ្សារអត់? គិតពីជីវភាពរស់នៅរាល់ថ្ងៃផងថា អ្នកមានពេលគ្រប់គ្រាន់សម្រាប់ដើរផ្សារអត់? បើអត់ទេ ត្រូវគិតពីទំហំទូរទឹកកកនោះអាចផ្ទុកម្ហូប និងអាហារប៉ុណ្ណា ហើយទូរទឹកកកនោះមានបច្ចេកវិទ្យារក្សាសំណើម ភាពស្រស់ និងមិនឲ្យធុំក្លិនអត់ ដើម្បីឲ្យអ្នកងាយស្រួលទិញម្ហូបមកទុកក្នុងនោះបានយូរ។
៤. ពណ៌ និងម៉ូដ អ្នកខ្លះអាចនឹងមិនចាប់អារម្មណ៍ពីចំណុចនេះប៉ុន្មានទេ តែបើគិតឲ្យដល់ វាក៏ជាចំណុចសំខាន់ ព្រោះធ្វើឲ្យផ្ទះអ្នកកាន់តែស្រស់ស្អាត ហើយបើពណ៌លេចពេក អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាកខ្វក់ឆាប់ជាងពណ៌ស្រអាប់។
៥. បច្ចេកវិទ្យា ត្រូវសួរនាំឲ្យច្បាស់លាស់ពីបច្ចេកវិទ្យារបស់ទូរទឹកកកនីមួយៗ ព្រោះបើទិញចំបច្ចេកវិទ្យាចាស់ៗច្បាស់ជាស្ដាយក្រោយ ដោយសារឥឡូវ Samsung មានបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា Twin Cooling Plus Technology រក្សាភាពស្រស់បាន ៧០% និងមិនឲ្យមានក្លិនមិនល្អ Smart Conversion ដែលអាចសន្សំសំចៃភ្លើងបានល្អ ហើយថែមទាំងមានធានាដល់ ១០ឆ្នាំ ទៀតផង៕