សុនខ​ពិការ​ជា​​ច្រើន​ក្បាល ​​​​កែប្រែ​វាសនា​ថ្មី ​ដោយ​សារ​គូស្នេហ៍​ចិត្ត​ធម៌​ច្នៃ​រទេះ​រុញ​ឲ្យ​

  • 2017-06-08 10:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុនខ​​ពិការ​ជា​ច្រើន​ក្បាល​នៅ​​កោះ​តៃវ៉ាន់ បាន​ទទួល​ឱកាស​ដើរ​ម្ដង​ទៀត​ហើយ ​ដោយ​សារ​តែ​រទេះ​រុញ​​កង់​​បួន​ដែល​បង្កើត​ឡើង​​ដោយ​អ្នក​ស្រលាញ់​​សត្វ​​មួយ​រូប​។

លោក Pan Chieh អាយុ ៤០​ឆ្នាំ​ជា​ជាង​ម៉ាស៊ីន​ បាន​លះបង់​កម្លាំង​កាយ​ចិត្ត​ផលិត​រទេះ​រុញ​កង់​​បួន​សម្រាប់​សត្វ ​បន្ទាប់​ពី​មិត្តភ័ក្ដិ​របស់​គាត់​ម្នាក់​ជួយ​សង្គ្រោះ​សុនខ​របួស​មួយ​ក្បាល ​តែ​រក​ទិញ​រទេះ​រុញ​បែរ​ជា​មាន​តម្លៃ​ថ្លៃ។

លោក Pan រៀប​រាប់​ថា "សុនខ​​ពិការ​ដំបូង​គេ​ ខ្ញុំ​បាន​ជួយ​សង្គ្រោះ​ទាំង​ស្រុង​ដោយ​ប្រើ​ប្រាស់​​រទេះ​រុញ​​​ច្នៃ​ពី​ឈើ​ ហើយ​​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​ទំនុក​ចិត្ត"។ ​ក្រោយ​មក​បុរស​ចិត្ត​ធម៌​បាន​ច្នៃ​ចេញ​ពី​​បំពង់​ដែក​ព្រោះ​វា​មាន​តម្លៃ​តែ ៣០​ដុល្លារ​ប៉ុណ្ណោះ គឺ​​ថោក​ជាង​​​តម្លៃ​រទេះ​រុញ​លើ​ទីផ្សារ​ប្រមាណ ១ ភាគ ​៣។

នៅ​រៀង​រាល់​​ថ្ងៃ​ចុង​សប្ដាហ៍ លោក​ និង​មិត្ត​ស្រី​បាន​បបួល​គ្នា​​ច្នៃ​​រទេះ​រុញ​ ទុក​សម្រាប់​ឲ្យ​សុនខ​នានា​នៅ​ទូទាំង​​កោះ​តៃវ៉ាន់ និង​​ជា​ធម្មតា​ពួក​គាត់​តែង​តែ​ប្រគល់​ជូន​មិន​គិត​ថ្លៃ ​ពេល​ដឹង​ថា​ សុនខ​ពិការ​​គឺ​ជា​សុនខ​​អនាថា។

មាន​សុនខ និង​ឆ្មា​ជា​ច្រើន​ក្បាល​ បាន​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​សារ​រថយន្ត​បុក ឬ​ជាប់​អន្ទាក់​របស់​គេ។ ​បើ​តាម​តួលេខអង្គការ The Animal Protection Information បាន​បង្ហាញ​ថា​ សុនខ​អនាថា​នៅ​តៃវ៉ាន់​មាន​ប្រមាណ​ជិត ១៣​ម៉ឺន​ក្បាល កាល​​​ពី​ចុង​ឆ្នាំ ២០១៥៕

ប្រភព៖ CGTN   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី