ឥណ្ឌាបង្ហាញមហិច្ឆតាលក់តែរថយន្តអគ្គិសនីចាប់ពីឆ្នាំ ២០៣០ (វីដេអូ)
- 2017-06-10 05:12:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌាបង្ហាញមហិច្ឆតាលក់តែរថយន្តអគ្គិសនីចាប់ពីឆ្នាំ ២០៣០ (វីដេអូ)
ចន្លោះមិនឃើញ
ឥណ្ឌាបង្ហាញមហិច្ឆតាលក់តែរថយន្តអគ្គិសនីចាប់ពីឆ្នាំ ២០៣០
រដ្ឋាភិបាលឥណ្ឌាបានដាក់ចេញផែនការមួយសម្រាប់អនាគតដើម្បីបរិស្ថានបៃតងដោយគ្រោងលក់តែរថយន្តអគ្គិសនីតែមួយមុខចាប់ពីឆ្នាំ ២០៣០ តទៅ។ មហិច្ឆតាដ៏ធំនេះគឺដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វក់បរិយាកាសដែលក្នុងមួយឆ្នាំៗសម្លាប់មនុស្សប្រមាណ ១,២ លាននាក់។
ក្រុមហ៊ុនលក់ទំនិញចិនផលិត Drone អាចបញ្ជូនទំនិញទម្ងន់ដល់ខ្ទង់តោន
ក្រុមហ៊ុនលក់ទំនិញធំបំផុតលំដាប់ទី ២ របស់ចិនគឺ JD.com បានអភិវឌ្ឍ Drone ថ្មីដែលមានសមត្ថភាពបញ្ជូនទំនិញរហូតដល់ទម្ងន់មួយតោនទៅតំបន់ដាច់ស្រយាលក្នុងប្រទេសចិន។
ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនលោក Chen Zhang បាននិយាយថា ការអភិវឌ្ឍ Drone ដែលមានសមត្ថភាពខ្ពស់ក្នុងបញ្ជូនទំនិញទម្ងន់ធ្ងន់ទៅកាន់តំបន់ដាច់ស្រយាលរបស់ចិន ដោយក្រុមហ៊ុនមើលឃើញថា ការទិញលក់ទំនិញនៅលើអនឡាញនៅចិនមានវិសាលភាពធំ តែប្រជាជនដែលរស់នៅចុងកាត់មាត់ញកមិនបានទទួលផលប្រយោជន៍បន្តិចសោះពីវិស័យនេះ។
Alphabet លក់ក្រុមហ៊ុនផលិតមនុស្សយន្តឲ្យធនាគារ SoftBank ជប៉ុន
Alphabet Inc. ដែលជាសម្ព័ន្ធមេរបស់ Google បានសម្រេចលក់ Boston Dynamics និង Schaft ដែលជាក្រុមហ៊ុនពីរស្ថិតក្រោមសម្ព័ន្ធទទួលបន្ទុកផ្នែកអភិវឌ្ឍ Robot ទំនើបៗឲ្យទៅធនាគារដ៏ធំរបស់ជប៉ុន គឺSoftBank។
ការសម្រេចលក់ Boston Dynamics មកពីការចាកចេញរបស់សហស្ថាបនិកនៃប្រព័ន្ធប្រតិបត្តិការ Android លោក Andy Rubin ដែលជាមនុស្សសំខាន់ក្នុងការគ្រប់គ្រង និងដឹកនាំផ្នែកបច្ចេកវិទ្យា Robot របស់ក្រុមហ៊ុនអាមេរិកមួយនេះ។
វីដេអូទាំងស្រុង៖