បុរសថៃ​ជាប់​ពន្ធនាគារ ៣៥ឆ្នាំ ដោយសារ​ប្រមាថ​ស្ដេច​លើ​ហ្វេសប៊ុក

  • 2017-06-09 09:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ម្នាក់​ត្រូវ​​ជាប់​ពន្ធនាគារ​ដល់​ទៅ ៣៥​ឆ្នាំ​ នៅ​ថ្ងៃ​សុក្រ​ទី ៩​មិថុនា​​នេះ ​បន្ទាប់​ពី​បង្ហោះ​សារ​រិះគន់​ប្រមាថ​គ្រួសារ​រាជវង្ស។ ការ​សម្រេច​​ទោស​នេះ គឺ​ជា​​ទោស​ធ្ងន់ធ្ងរ​បំផុត​មួយ​ក្នុង​​ការ​ពារ​ពី​ការ​រិះគន់​លើ​គ្រួសារ​ក្សត្រ។

គ្រួសារ​រាជវង្សថៃ (រូបភាព​ផ្ដល់សិទ្ធិ​ដោយ​ Reuters)

តុលាការ​យោធា​ថៃ​ក្រុង​បាងកក ​បាន​ផ្ដន្ទាទោស​​បុរស​ជនជាតិ​ថៃ​អាយុ​ ៣៤​ឆ្នាំ ជាមួយ​បទ​ចោទ ១០​ករណី ដោយ​បុរស​រូប​នេះ​បាន​បង្ហោះ​រូប​ថត និង​វីដេអូ​របស់​គ្រួសារ​រាជវង្ស​លើ​គណនី​ហ្វេស​ប៊ុក​​ជា​ច្រើន​​​ក្នុង​ន័យ​ប្រមាថ​។

ដំបូង​លោក Wichai ​ត្រូវ​ទទួល​ទោស ៧​ឆ្នាំ​ក្នុង​មួយ​គណនីហ្វេសប៊ុក​ ​ដែល​សរុប​ទាំង​អស់​មាន​​​រយៈពេល​ ៧០​ឆ្នាំ ​ប៉ុន្តែ​ត្រូវ​​បន្ថយ​នៅ​ត្រឹម​ ៣៥​ឆ្នាំ​​វិញ ក្រោយ​លោក​បាន​សារភាព។ ជា​ទូទៅ​ការ​កាត់​ទោស​ក្នុង​ប្រទេស​ថៃ ​ត្រូវ​គេ​មើល​ឃើញ​ថា តែង​តែ​បន្ថយ​ទោស​​​ពាក់​កណ្ដាល ឬ​ច្រើន​ជាង​នេះ ប្រសិន​បើ​​អ្នក​ប្រព្រឹត្ត​សារភាព​កំហុស៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម