តែ​ប៉ុណ្ណេះ​លែង​ពិបាក​រឿង​កាន់​សាច់ប្រាក់​ច្រើនក្នុង​ដៃ បើ​មាន​​ mVisa
QR code ក្នុង​ទូរសព្ទ​

  • 2017-06-09 14:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្កើន​ល្បឿន​ការ​​​ផ្លាស់ប្តូរ​ពី​ការ​ទូទាត់​សាច់ប្រាក់ ទៅ​ជា​ការ​ទូទាត់​បែប​អេឡិចត្រូនិក នៅ​​​ប្រទេស​កម្ពុជា​ Visa ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ទូទាត់​ប្រាក់​សកល បាន​​​ប្រកាស​ថា​ខ្លួន​កំពុង​ធ្វើ​ការ​សហការ​ជាមួយ​បណ្ដា​ធនាគារ​ក្នុងស្រុក និង​ពាណិជ្ជករ​នានា ដើម្បី​បើក​​​ដំណើរការ​សេវាកម្ម​ទូទាត់​សាច់ប្រាក់ mVisa Quick Response (QR) code តាម​រយៈ​ទូរ​សព្ទ​ដៃផង​ដែរ។

សេវាកម្ម mVisa អនុញ្ញាត​ឱ្យ​អតិ​ថិ​ជន​អាច​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​​​របស់​ខ្លួន ដើម្បី​ធ្វើ​​​ការ​ទិញ​ទំនិ​ញ​​​ដោយ​ពុំ​ចាំបាច់​មាន​សាច់ប្រាក់​ក្នុង​ដៃ បង់​វិក័យ​ប​ត្រ និង​ផ្ញើ​ប្រាក់​ទៅកាន់​មិត្ត​ភ័ក្តិ និង​ក្រុម​គ្រួសារ​​​ប្រកបដោយ​សុវត្ថិភាព តាម​រយៈ​ការ​ភ្ជាប់​កាត​ឥណពន្ធ​វីសា កាត​ឥណទាន ឬ​គណនី​បង់​ប្រាក់​ជា​​​មុន ជាមួយ​នឹង​កម្មវិធី mVisa​។

វា​នឹង​ធ្វើ​ការ​ផ្លាស់ប្តូរ​គណនី​មូលដ្ឋាន​ជា​ទម្រ​ង់​ឌីជីថល និង​អនុញ្ញាត​​​ឱ្យ​អ្នកប្រើប្រាស់ អាច​ផ្ទេរ​ប្រាក់​ពី​គណនី​របស់​ខ្លួន ចូល​ទៅក្នុង​គណនី​ពាណិជ្ជករ ប្រកបដោយ​សុវត្ថិភាព និង​ការ​ទុក​ចិត្ត​តាម​រយៈ​តាម​ការ​ស្កេន​កូដ QR​។ ចំពោះ​ពាណិជ្ជករ សេវាកម្ម mVisa អាច​ឱ្យ​ពួកគេ​ទទួលបាន​ជ​ម្រើ​ស​ចំណាយ​ទាប ក្នុង​ការ​ទូទាត់​​​បែប​អេឡិចត្រូ​និក ដោយ​ប្រើ​សេវាកម្ម mVisa QR code និង​ទូរ​សព្ទ​ដៃ​របស់​ពួកគេ​។​​

លោក Sean Preston អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ បាន​​​ឲ្យ​ដឹង​ថា​៖ "​ជាមួយនឹង​ការកើនឡើង​នៃ​ទីផ្សា​រទូរ​សព្ទ និង​ចំណង់​ចំណូ​ល​ចិត្ត​ជាមួយ​​​បច្ចេកវិជ្ជា​ថ្មីៗ ប្រទេស​កម្ពុជា​ត្រូវបាន​រំពឹងថា​នឹង​ទទួល​យក​បទពិសោធន៍​សេវា​សេវាកម្ម​ទូទាត់​សាច់​​​ប្រាក់ mVisa ដែល​ផ្តល់​នូ​វ​ភាព​ឆាប់រ​ហ័​ស សុវត្ថិភាព និង​ងាយស្រួល​។"

​តាម​រយៈ​ការ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ និង​បច្ចេកវិជ្ជា QR code សេវាកម្ម mVisa ជួយ​បំពេញ​បន្ថែម​មុខងារ​ពីលើ​ម៉ាស៊ីន​ឆូត​កាត តាម​រយៈ​ការ​ផ្តល់​នូ​វ​ប្រសិទ្ធភាព​ក្នុង​ការ​ចំណាយ​សម្រាប់​អាជីវក​ម្ម ដែល​​​បាន​ទទួល​យក​សេវាកម្ម​ទូទាត់​សាច់ប្រាក់​បែប​អេឡិចត្រូ​និក និង​សម្រាប់​អតិ​ថិ​ជន​ធ្វើ​ការបង់ប្រាក់​​​តាម​បែប​អេឡិចត្រូ​និក ជា​ជាង​ការ​ប្រើប្រាស់​សាច់ប្រាក់​យកមក​ទូទាត់​។

ដោយសារតែ​បែប​នេះ​​​ហើយ លោក Sean Preston ថា​វា​ជា​​ឱកាស​យ៉ាង​សំខាន់​មួយ សម្រាប់​ឱ្យ​សេវាកម្ម mVisa ជួយ​បង្កើន​ការ​ប្រើប្រាស់​សេវាកម្ម​ទូទាត់​សាច់ប្រាក់​អេឡិចត្រូ​និក នៅ​ទូទាំង​ប្រទេស ជាពិសេស​ជាមួយ​ពាណិជ្ជកម្ម​តូចៗ និង​នៅតាម​តំបន់​ដាច់ស្រយាល​។ ប្រតិ​ប​តិ្ត​ការ​សេវាកម្ម​​ mVisa ទាំងអស់​ត្រូវ​បាន​ដំណើរ​ការ​តាម​រយៈ​បណ្តាញ​ជា​សកល VisaNet ការអនុវត្ត​មាត្រដ្ឋាន ប្រកបដោយ​សុវត្ថិភាព និង​ភាពជឿ​ទុក​ចិត្ដ​នៃ​ការទូ​ទាត់តាម Visa ទៅកាន់​​​ការ​ទូទាត់​តាម​លេខ​កូដ QR​។​​

លោក Preston បាន​បន្ថែម​ថា​៖ "​យើង​ពិតជា​រំភើប​ដោយបាន​ពាំនាំ​អ្វីដែល​ថ្មី​ជាមួយ​នឹង​ដំ​ណោះ​​​ស្រាយ​នៃ​ការទូទាត់​មួយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដូចជា mVisa មកកាន់​ប្រទេស​កម្ពុជា​។ យើង​​​ប្តេជ្ញា​ចិត្ត​ក្នុង​ការសហការ​ជាមួយ​រដ្ឋាភិបាល អតិ​ថិ​ជន​ទាំងអស់​របស់​ពួកយើង និង​ពាណិជ្ជករ​របស់​​​យើង ដើម្បី​ព​ង្រី​កការទូទាត់​អេ​ឡិ​ច​ត្រូ​និក​នៅ​ទូទាំង​ប្រទេស​។​"

សេវាកម្ម mVisa នឹង​ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០១៧​។ សូម​ធ្វើការ​ទំនាក់ទំនង​ជាមួយ​នឹង​ធនាគារ​ក្នុងស្រុក​របស់​លោកអ្នក សម្រាប់​ព័ត៌មាន​បន្ថែម​។ សូម​ធ្វើការ​ទំនាក់ទំនង​៖Sovannary Kry Red Dot (Cambodia) Co., Ltd

Phone: +855 11 733 368

Email: nary@reddot.com.kh | nary.reddot@gmail.com, Adhe Hapsari Visa Worldwide Pte. Ltd

Phone: +62 821 22554479

E-mail: ahapsari@visa.com

​ទូរ​សព្ទ​ទំនាក់ទំន​ង​៖ +62 821 22554479​

សារ​អេឡិចត្រូ​និច​៖ ahapsari@visa.com

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី