ទឹកចិត្តស្រលាញ់កីឡា! ក្រុមបាល់ទាត់៧ និងមហាជនរួមគ្នាជួសជុលទីលានខេត្តក្រចេះ
- 2017-06-12 02:14:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកចិត្តស្រលាញ់កីឡា! ក្រុមបាល់ទាត់៧ និងមហាជនរួមគ្នាជួសជុលទីលានខេត្តក្រចេះ
ចន្លោះមិនឃើញ
យុវជនក្នុងខេត្តក្រចេះបាននាំគ្នាចូលរួមជួសជុលទីលានបាល់ទាត់ខេត្តក្រចេះ ដែលខូចខាតផ្នែកមួយចំនួនពិបាកក្នុងការលេងបាល់ ជាពិសេសក្នុងរដូវភ្លៀងនេះ។ តាមរយៈការមូលមតិរបស់ក្រុមបាល់ទាត់ចំនួន៧ក្រុម និងមានការឯកភាពពីការិយាល័យកីឡានៃមន្ទីរអប់រំខេត្តក្រចេះ។
យុវជនក្នុងខេត្តបានចូលរួមទាំងថវិកា កម្លាំងកាយ និង សម្ភារៈដើម្បីជួសជុលទីលាន ដោយចាក់ខ្សាច់បំពេញកន្លែងខូចខាត។ បច្ចុប្បន្នខេត្តក្រចេះកំពុងមានការផុលផុសខ្លាំងលើវិស័យកីឡាបាល់ទាត់។ ជារៀងរាល់សប្ដាហ៍តែងមានប្រកួតមិត្តភាពនៅទីលានខេត្ត ប៉ុន្តែពិបាកក្នុងការលេងដោយសារទីលានមានក្រឡុក មានភក់ រអិលខ្លាំង ទើបក្រុមសហការគ្នាក្នុងការធ្វើកិច្ចការនេះ។
ការជួសជុលនេះ មានការចូលរួម ពីយុវជនថ្នាលអាយុក្រោម ១៣ឆ្នាំ យុវជនអាយុក្រោម១៨ឆ្នាំ និងមហាជនតាមក្រុមទាំង៧ ដែលទាំងនេះសុទ្ធតែចេញពីទឹកចិត្តស្រលាញ់ ការចូលរូមថែទាំទីលានបាល់ទាត់ ការជួយអភិវឌ្ឍបាល់ទាត់ក្នុងខេត្ត និងជាពិសេសការត្រៀមក្នុងកីឡា SEAGAME 2023 ។ ថវិកាសរុបទទួលបាន៣៦០០០០រៀល សម្រាប់ចាក់ខ្សាច់៤ឡាន។ កាលពីថ្ងៃអាទិត្យម្សិលមិញចាក់បាន៣ឡានហើយ ខណៈថ្ងៃចន្ទនេះត្រូវចាក់ថែម១ឡានទៀត។
ក្រុម Kratie FC = ៧០០០០ រៀល
ក្រុម Sreymom FC = ៣០០០០ រៀល
ក្រុម Rokakandal FC = ២០០០០ រៀល
ក្រុម Friendly = ៤០០០០ រៀល
ក្រុម UME FT kratie = ៣០០០០ រៀល
ក្រុមបាល់ទាត់ មន្ទីរដែនដីខេត្តក្រចេះ = ៣០០០០ រៀល
ក្រុមបាល់ទាត់ សាលាអរុណះ = ៣០០០០ រៀល
លោក POZZ DAY (អតីតក្រុមក១៥៧)= ៤០០០០ រៀល
យុវជន ញេស ចាន់តារ៉ា= ៤០០០០ រៀល
យុវជន ឱក បូនី= ៣០០០០ រៀល
សូមបញ្ជាក់កុមារអាយុក្រោម១៣ឆ្នាំ (ឈុតថ្នាលក្រុម Kriate FC) មិនស្ថិតក្នុងផែនការដែលប្រមូលកម្លាំងមកចូលរួមធ្វើទេ ប៉ុន្តែពួកគេមានចិត្តចូលរួមជួយ ដូច្នេះក្រុមការងារជួសជុលក៏លើកទឹកចិត្តបន្ថែមដើម្បីឲ្យពួកគាត់បានយល់បន្ថែមពីការចូលរួមក្នុងកិច្ចការសង្គម៕