ញាក់សាច់ អាហ្វហ្គានីស្ថាន មានកីឡាករលេងនៅអាល្លឺម៉ង់៨នាក់ និងមានម្នាក់ឆ្នើមខ្លាំងបំផុត
- 2017-06-12 02:10:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់ អាហ្វហ្គានីស្ថាន មានកីឡាករលេងនៅអាល្លឺម៉ង់៨នាក់ និងមានម្នាក់ឆ្នើមខ្លាំងបំផុត
ចន្លោះមិនឃើញ
ក្រុមអាហ្វហ្គានីស្ថានបានមកដល់កម្ពុជាហើយ ដើម្បីត្រៀមខ្លួនលេងជាមួយក្រុមគោព្រៃនៅថ្ងៃស្អែកនេះ ក្នុងការប្រកួតវគ្គជម្រុះ 2019 AFC Asian Cup។
ក្រុមដែលដឹកនាំដោយលោក Otto Pfister មួយនេះ មានកីឡាករល្អៗលេងនៅក្រៅប្រទេសច្រើន ខណៈដែលក្នុងនោះកីឡាករលេងនៅលីគអាល្លឺម៉ង់មានដល់ទៅ៨នាក់ឯណោះ។ ក្នុងចំណោម៨នាក់នោះ Abassin Alikhil , Nadiem Amiri និង Mustafa Zazai គឺសុទ្ធសឹងតែជាកីឡាករបង្ហាញខ្លួនបានច្រើនជាងគេក្នុងជម្រើសជាតិ។
មួយវិញទៀតកីឡាករដែលគួរឱ្យចាប់អារម្មណ៍ជាងគេគឺ Nadiem Amiri ដែលជាខ្សែបម្រើវ័យក្មេង។ កីឡាកររូបនេះមានសញ្ជាតិ២គឺអាល្លឺម៉ង់និងអាហ្វហ្គានីស្ថាន ប៉ុន្តែរូបគេសម្រេចយកការចូលលេងឱ្យជម្រើសជាតិអាហ្វហ្គានីស្ថានវិញ។ យ៉ាងណាមិញ កីឡាកររូបនេះក៏ធ្លាប់លេងឱ្យអាល្លឺម៉ង់ផងដែរ ក្នុងក្រុមយុវជនក្រោមអាយុ១៨ ១៩ និង២០ឆ្នាំ។ បច្ចុប្បន្នរូបគេលេងនៅក្លឹបអាជីព Hoffenheim ៕