Leonardo ៖ ​បាល់​ទាត់​មិន​គិត​មាឌ​តូច​ធំ​ទេ ​មើល​តែ Messi ​ទៅ

  • 2017-06-12 05:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo ​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​និយាយ​ថា​លោក​មិន​ខ្វល់​ពី​បញ្ហា​មាឌ​កីឡាករ​ទេ ​ព្រោះ​ថា​បាល់ទាត់​គិត​លើ​បច្ចេកទេស ​មើល​តែ Lionel Messi ​ទៅ​ដឹង​ហើយ។

ក្រុម​កម្ពុជា​នឹង​ត្រូវ​ត​តាំង​ជាមួយ​អាហ្វហ្គានីស្ថាន​ក្នុង​ពាន​រង្វាន់​2019 AFC Asian Cup ​នៅ​ល្ងាច​ស្អែក​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ដោយ​ការ​ប៉ះ​ជាមួយ​ក្រុម​ដែល​មាន​មាឌ​ធំ​ៗ​នេះ ​លោក Leo ​គ្រូ​ខាង​កម្ពុជា​មិន​ញញើត​នោះ​ទេ ព្រោះ​លោក​គិត​ថា​កីឡាករ​មិន​គិត​តែ​ពី​មាឌ​ពេក​ទេ ​តួ​យ៉ាង​ដូចជា Messi ​ជា​ដើម។ ខ្សែ​ប្រយុទ្ធ​ក្រុម Barcelona ​មាន​មាឌ​តូច ប៉ុន្តែ​រូបគេ​នៅ​តែ​អាច​ធ្វើ​បាន​ល្អ ​និង​ក្លាយ​ជា​កីឡាករ​កំពូល​ម្នាក់​បាន។

ចំពោះ​លទ្ធផល​ក្នុង​ការ​ប្រកួត​ស្អែក​វិញ ​លោក​មិន​គិត​ថា​ក្រុម​របស់​ខ្លួន​ឈ្នះ​នោះ​ទេ ប៉ុន្តែ​ក្ដី​រំពឹង​នោះ​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​ល្អ​បំផុត ​ដើម្បី​អ្នក​គាំទ្រ​ទាំង​អស់​គ្នា​។ វត្តមាន​របស់​លោក​នៅ​កម្ពុជា ​គឺ​ដើម្បី​អភិវឌ្ឍ​វិស័យ​បាល់ទាត់​ទៅ​ថ្ងៃ​អនាគត​មួយ​នេះ មិនមែន​ដើម្បី​តែ​ឈ្នះ​មួយ​មុខ​ទេ៕

អត្ថបទ៖ មុន្នីរម្យ