គ្រូ​ថ្មី​ថៃ​តែងតាំង​អ្នក​ចាំទី​ Muangthong ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​

  • 2017-06-12 09:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Milovan Rajevac គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​ថៃ​បាន​តែងតាំង​ Kawin Thamsatchanan របស់​ក្រុម​ Muangthong United ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​។

Kawin

អ្នក​ចាំទី​ឆ្នើម​វ័យ​២៧​ឆ្នាំ​ នឹង​ពាក់​ផ្លាក​ប្រធាន​ក្រុម​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup ទល់​នឹង​អារ៉ាប់រួម​នៅ​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ស្អែក​នេះ។ Kawin បាន​និយាយ​ក្រោយ​ការ​តែងតាំង​ថា៖ "ការ​ធ្វើ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ គឺ​ជា​កិត្តិយស​បំផុត​សម្រាប់​ខ្ញុំ។ ខ្ញុំ​នឹង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​សក្ដិសម​នឹង​ការ​រំពឹង​ទុក​របស់​អ្នក​រាល់​គ្នា"។

ថៃ​ដែល​កំពុង​បោះ​ជុំរុំ​ហ្វឹកហាត់​នៅ​ក្លឹប​កីឡា​ Kiarti Thanee Country Club ជាយ​ក្រុង​បាងកក​ បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​២៣​នាក់​ចុងក្រោយ​ទល់នឹង​អារ៉ាប់រួម​កាល​ពី​ថ្ងៃ​ច័ន្ទ។ គួរ​រម្លឹក​ថា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កាល​ពី​មុន​គឺ​កាន់កាប់​ដោយ​អ្នក​ចាំទី Sinthaweechai របស់​ក្លឹប​ Suphanburi៕

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ វីរ័ត្ន