កម្មវិធីថ្មីអាចលុប Makeup បាន​ភ្លាមៗ បកស្បែកមុខពិតរបស់នារីៗ

  • 2017-06-12 13:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីទូរសព្ទមួយឈ្មោះថា MakeApp កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅប្រទេសជប៉ុនដែលវាមានមុខងារអាចលុប Makeup និង ដាក់ Makeup លើ​មុខ​ណាមួយបានភ្លាមៗ។

វិធីប្រើកម្មវិធី MakeApp គឺងាយស្រួលមែនទែនដោយគ្រាន់តែចុចជ្រើស​រើស​រូបភាពនៃទម្រង់មុខណាមួយដែលអ្នកចង់ប្រើ ឬ អាចថតរូបថ្មីបាន។ ក្រោយពីជ្រើស​រើស​រូបរួចចុចលើប៊ូតុង NEXT

បន្តមកទៀតជ្រើសយកមុខងារដែលអ្នកពេញចិត្តរួមមាន Add Makeup (ដាក់ Makeup) ឬ Remove Makeup (លុប Makeup) ហើយរង់ចាំបន្តិចដើម្បីឲ្យកម្មវិធីដំណើរការ។ ពេលរួចរាល់នឹង​បង្ហាញលទ្ធផលជាទីពេញចិត្តជាមិនខាន។

កម្មវិធីនេះមានទាំងនៅលើ App Store និង Play Store ប៉ុន្តែលើកម្មវិធី Play Store ហាក់មានបញ្ហាច្រើន ពិបាកប្រើខុសពីនៅលើ App Store៕

អត្ថបទ៖ សុខហេង