ជប៉ុនគ្រោងបង្ហាញនាវាដឹកទំនិញបញ្ជាដោយខ្លួនឯង អាចទាយដឹងមុនគ្រោះថ្នាក់លើផ្ទៃសមុទ្រ
- 2017-06-13 01:57:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនគ្រោងបង្ហាញនាវាដឹកទំនិញបញ្ជាដោយខ្លួនឯង អាចទាយដឹងមុនគ្រោះថ្នាក់លើផ្ទៃសមុទ្រ
ចន្លោះមិនឃើញ
នាវាឆ្លាតវៃរបស់ជប៉ុន ដែលបំពាក់បច្ចេកវិទ្យា AI និងអាចបង្កើនសុវត្ថិភាពកាន់តែខ្ពស់ សន្សំសំចៃប្រេងច្រើនជាងមុន គ្រោងដាក់បង្ហាញនាឆ្នាំ ២០២៥ ។ អស្ចារ្យនោះវាអាចទាយទុកជាមុនបាននូវកំហុសបច្ចេកទេស និងបញ្ហាផ្សេងៗ ជាកត្តាកាត់បន្ថយការជួបឧប្បត្តិហេតុលើផ្ទៃសមុទ្រ។
ក្រុមហ៊ុនគ្រោងបង្កើតឱ្យបាននូវនាវាអាចបើកបញ្ជាដោយខ្លួនឯងនេះប្រមាណ ២៥០ គ្រឿង។ សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យានេះឡើង ពួកគេគ្រោងចំណាយដើមទុនរាប់រយលានដុល្លារ។ គម្រោងនេះនឹងចូលរួមពីក្រុមហ៊ុន Mitsui OSK Lines និង Nippon Yusen ជាមួយនឹងក្រុមហ៊ុនផលិតនាវា Japan Marine United ។ នេះបើយោងតាមការចុះផ្សាយរបស់ Nikkei Asian Review ។
សម្រាប់នាវាដំបូងដែលបង្កើតឡើង ពួកគេនឹងដាក់បញ្ចូលនូវនាវិកមួយចំនួនតូចសិន ដើម្បីធ្វើការត្រួតពិនិត្យគ្រប់គ្រងលើប្រតិបត្តិការម៉ាស៊ីន ប៉ុន្តែនៅតែមានគម្រោងថានឹងដាក់ឱ្យវាដំណើរការបញ្ជាដោយខ្លួនឯងនាថ្ងៃអនាគត។
រំលឹកថាកាលពីឆ្នាំ ២០១៦ កន្លងទៅក្រុមហ៊ុន Rolls-Royce ក៏ធ្លាប់បានប្រកាសថាខ្លួនមានគម្រោងក្នុងការផលិតនាវាបញ្ជាដោយខ្លួនឯងដូចគ្នា ហើយគ្រោងបើកដំណើរការនាឆ្នាំ ២០២០។
បន្តចុចអាន៖