Nike ច្នៃ​ស្បែកជើង​ថ្មី​១​គូ​យ៉ាង​កាលីប​ឲ្យ Ronaldo សម្រាប់​លេង Confederations Cup

  • 2017-06-13 02:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo នឹង​ពាក់​ស្បែកជើង​ថ្មី​​ដែល​ជា​ការ​ច្នៃ​ដ៏​ពិសេស​មួយ​ឈ្មោះ​ថា CMercuriaCampeopes សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​ Confederations Cup ដែល​នឹង​រៀបចំ​នៅ​ចុង​សប្ដាហ៍​នេះ។

ស្បែកជើង​មួយ​គូ​នេះ​ ច្នៃ​ដោយ​ក្រុមហ៊ុន​កីឡា​ល្បី Nikeដែល​បង្កើត​ឡើង​ដើម្បី​អបអរ​នៃ​ភាព​មោទនភាព​របស់​​ Ronaldo និង​ភាព​​ជោគជ័យ​នៅ​​ព្រឹត្តិការណ៍ Euro ២០១៦។ ស្បែកជើង​​ពណ៌​ឆើតឆាយ​នេះ​មិន​ទាន់​​ដាក់​លក់​លើ​ទីផ្សារ​នៅ​ឡើយ​ទេ ហើយ​ម្ចាស់​ពាន​  Ballon d'Or ៤​សម័យ​សង្ឃឹម​ថា ស្បែកជើង​នេះ​នឹង​ជួយ​ឲ្យ​គេ​អាច​ទាត់​បញ្ចូល​បាន​សម្រាប់​ជម្រើស​ជាតិ។

Confederations Cup គឺ​ជា​ពាន​ធំ​មួយ​ប្រចាំ​ឆ្នាំ ដែល​ប្រមូល​ផ្ដុំ​ជើង​ឯក​របស់​ទ្វីប​​នីមួយ​ៗ(កាមេរ៉ូន​,ព័រទុយហ្គាល់​, នូវែលហ្សេឡង់, ម៉ិកស៊ីកូ, ឈីលី​និង​អូស្ត្រាលី), ​​ជើង​ឯក​ចាស់ World Cup (អាល្លឺម៉ង់)និង​ក្រុម​ម្ចាស់​ផ្ទះ World Cup ២០១៨ (រុស្សី) មក​ប្រកួត​គ្នា៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ