ស្ដេច REVIEW ឡានរួចជីវិតក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តតម្លៃជាង ២ លានដុល្លារ
- 2017-06-13 07:35:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដេច REVIEW ឡានរួចជីវិតក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តតម្លៃជាង ២ លានដុល្លារ
ចន្លោះមិនឃើញ
សារព័ត៌មាននៅក្រៅប្រទេសមួយបានឲ្យដឹងថា ម្សិលមិញនេះ លោក Richard Hammond ដែលជាស្តេច Review ឡាននៅ Top Gear បានជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត អំឡុងពេលថតកម្មវិធី THE GRAND TOUR SEASON 2 របស់ក្រុមហ៊ុន AMAZONPRIME។
រថយន្តដែលលោកជួបគ្រោះថ្នាក់នោះជាប្រភេទ RIMAC concept one ជាប្រភេទរថយន្តទំនើបរបស់ក្រុមហ៊ុន RIMAC ដែលមានតម្លៃជិត ២ លានដុល្លារ។
សាក្សីមួយរូបដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា៖ "វាចំណាយពេល ត្រឹមតែ ១នាទីប៉ុណ្ណោះឡានទាំងមូលត្រូវឆេះខ្ទេច។ មានភ្លើងបានផ្ទុះចេញពីរថយន្តនិងមានផ្សែងខ្មៅមុនពេលឡានត្រូវបានឆេះ។ ខ្ញុំបានបង្ហោះវីដេអូក្នុង YOUTUBE ហើយវាទទួលជាងអ្នកទស្សនាជាង ១ លាន View”។
សំណាងដែលលោកអាចរួចផុតជីវិត ក្នុងគ្រោះថ្នាក់ដ៏សែនអាក្រក់នេះ។ យ៉ាងណាពេលនេះក្រុមហ៊ុន RIMAC បានកំពុងសិក្សាបន្ថែមពីឧបទ្ទវហេតុនេះ។
ចុចអាន៖