Galaxy Note 8 អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ពាក់​កណ្ដាល​ខែ​សីហា

  • 2017-06-13 13:25:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ The Bell បាន​ចុះ​ផ្សាយ​ថា​​ Galaxy Note ជំនាន់​ថ្មី​អាច​នឹង​បង្ហាញ​ខ្លួន​នៅ​អំឡុង​ពាក់​កណ្ដាល​ខែ​សីហា​ខាង​មុខ ដែល​ជា​ពេល​វេលា​ដូច​គ្នា​នៃ​ការ​ប្រកាស​ Galaxy Note 7 (ប្រកាស​ថ្ងៃ​ទី១៩ ខែ​សីហា)។

រូប Render Galaxy Note 8

កន្លង​មក​ត្រកូល Galaxy Note ជំនាន់​ថ្មី​តែង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ IFA ដែល​ធ្វើ​ឡើង​នា​ទីក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់​ នៅ​ដើម​ខែ​កញ្ញា ខុស​តែ Galaxy Note 7 ដែល​ឆ្នាំ​មុន​ប្រកាស​នៅ​ពាក់​កណ្ដាល​ខែ​សីហា​ប៉ុណ្ណោះ។ ប្រភព​ដដែល​អះអាង​ថា​ Samsung បាន​សម្រេច​​ចិត្ត​ពន្លឿន​ការ​ប្រកាស​ចេញ Galaxy Note 8 ឆ្នាំ​នេះ​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​បង្ហាញ​ខ្លួន​ឲ្យ​បាន​មុន iPhone 8 ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា។

Galaxy Note 8 រំពឹង​ថា​នឹង​​មាន​អេក្រង់​ Infinity Display ទំហំ ៦,៣ ទៅ ៦,៤ អ៊ីញ​, ប្រើ​បន្ទះ​ឈីប Snapdragon 836 រួម​ទាំង​មាន​កាមេរ៉ា​ក្រោយ​ជា​កាមេរ៉ា​ភ្លោះ​ជា​ដើម៕​​​​​​​​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង