Car DVR កាមេរ៉ា​ឡាន ​ថត​បាន ១៧០ ដឺក្រេ កម្រិត FullHD ទៀត

  • 2017-06-15 02:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Car DVR ដែល​ជា​កាមេរ៉ា​រថយន្ត​សម្រាប់​បំពាក់​លើ​រថយន្ត​គ្រប់​ប្រភេទ មាន​សមត្ថភាព​អាច​ចាប់​យក​រូបភាព​បាន ១៧០ ដឺក្រេ ងាយ​ស្រួល​ក្នុង​ការ​មើល​ហេតុការណ៍​ខាង​ក្រោយ​រថយន្ត​បាន​ច្បាស់​ល្អ។

កាមេរ៉ា​សម្រាប់​បំពាក់​លើ​រថយន្ត មាន​អេក្រង់​ទំហំ ៤ អ៊ឺញ​ភ្ជាប់​ជាមួយ​កាមេរ៉ា​ទំហំ ១៦ មេហ្គាភិចសែល អាច​ដាក់​មេម៉ូរី​កាត​បាន​ទំហំ ៣២GB អាច​​បង្វិល​បាន​មុខ​ក្រោយ អាច​ថត​ជាប់​បាន​សម្លេង​ទាំង​ក្នុង​និង​ក្រៅ​ឡាន បង្ហាញ​រូបភាព​បាន​ច្បាស់​ល្អ ប៉ុន្តែ​មិន​អាច​បញ្ជា​មើល​វីដេអូ​ពី​ចម្ងាយ​បាន​ទេ បើ​យក​​អាច​ដោះ​យក​មេម៉ូរី​កាត​មក​មើល​បាន៕

តោះ! មើល​អត្ថប្រយោជន៍​​កាមេរ៉ា​ឡាន​នេះ​តិច​មើល!

អត្ថបទ៖ រក្សា