រថយន្ត​ Hybrid​ ប្រយ័ត្ន​បំផុត​គឺ​អាគុយ​ហ្នឹង​ហើយ

  • 2017-08-17 02:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​រថយន្ត​ Hybrid​ មាន​ទីផ្សារ​ប្រើប្រាស់​ឡើង។ ពលរដ្ឋ​ជាច្រើន​ទំនោរ​និយម​រថយន្ត Hybrid ដោយសារ​វា​មិន​សូវ​ស៊ីសាំង​​​ ក៏​ដូច​ជា​បាន​ជួយ​ដល់​បរិស្ថាន​។ យ៉ាង​ណា​អ្នកប្រើប្រាស់​រថយន្ត​ប្រភេទ​ Hybrid ក៏​ឧស្សាហ៍​​ជួប​បញ្ហាច្រើន​​ជាពិសេស​​លើ​បញ្ហា​អាគុយ​តែ​ម្តង​។

រោគ​សញ្ញា​ទាំង​នេះ​អាច​ដាស់តឿន​រថយន្ត​របស់​អ្នក​កំពុង​មាន​បញ្ហា​អាគុយ​ហើយ។

  • រថយន្ត​ស៊ី​សាំង​ច្រើន​ជាង​មុន​
  • លោត​ចេញ​សញ្ញា​ផ្សេងៗ​លើ Screen
  • ម៉ាស៊ីន​ដំណើរ​ការ​មិន​ល្អ​ជាដើម​

ដើម្បី​បង្ការ​ ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​អាគុយ​របស់​អ្នក​ប្រើ​ប្រាស់​បាន​យូរ។

១/ ការ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់

អ្នក​ជំនាញ​ជួស​ជុល​រថយន្ត Hybrid បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ការ​​បើក​ម៉ាស៊ីន​ត្រជាក់​លើស​កម្រិត​ អាច​​ប៉ះពាល់​ដល់​អាគុយ។ គួរ​បើកក្នុង​កម្រិត​​ Low ត្រឹម 70 ដែលក្រៅពី​ថែទាំ​អាគុយ​ប្រើប្រាស់​បាន​យូរ​ ក៏​​ជួយ​សន្សំ​សំចៃ​​បាន​មួយ​កម្រិត​ដែរ​។

២/ ការ​ទុក​ចោល​មិន​ប្រើប្រាស់

ការ​ទុក​ចោល​មិន​ប្រើ​ប្រាស់​ក៏​នាំ​​បញ្ហា​ដែរ​។ អាគុយ​​​ដែល​​មិន​បាន​សាក​ធ្វើ​ឲ្យ​ឆាប់​​ខ្សោយ​។ អ្នក​ជំនាញ​ឲ្យ​ដឹង​បន្ត​ថា គេ​គួរ​តែ​​ព្យាយាម​បើកបរ​​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​អាគុយ​មាន​កម្លាំង​ខ្លាំង។

៣/ ត្រួត​ពិនិត្យ​កម្លាំង​អាគុយ

​ពិនិត្យ​កម្លាំង​អាគុយ​​ព្រោះ​​អាគុយ Hybrid មាន​អាយុ​កាល​​ប្រើប្រាស់​របស់​វា​។ ជា​ទូទៅ​អាយុកាល​​អាគុយ​បាន​ពី​ ៥ ទៅ ៧ ឆ្នាំ​ឬ ១៥០ ០០០​គីឡូម៉ែត្រ​ទៅ​ ១៨០ ០០០​គីឡូម៉ែត្រ​។

៤/ ​មុន​ចេញ​ធ្វើ​ដំណើរ ត្រូវ​កម្តៅ​ម៉ាស៊ីន

មុន​ចេញ​ធ្វើ​ដំណើរ គួរ​បញ្ឆេះ​ចោល ៥ ទៅ​ ១០នាទី​ដើម្បី​​ម៉ាស៊ីន​និង​អាគុយ​រត់​ស្រួល។

៥/ កុំ​ព្យាយាម​បើក​បរ​ទាំង​ដឹង​ថា​រថយន្ត​​អស់​សាំង​

បើ​បើកបរ​ពេល​រថយន្ត​ជិត​អស់​សាំង អាច​បង្ក​ឲ្យ​អាគុយ​ឆាប់​ខូច​បំផុត​ព្រោះ​កាល​ណា​រថយន្ត​អស់​សាំង វា​នឹង​ប្រើប្រាស់​ប្រព័ន្ធ Hybrid ហើយ​វា​នឹង​កូប៉េ​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ពេល​ដល់​ខ្លី​ដែល​នឹង​នាំ​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​អា​គុយ។

៦/ កុំ​ដាក់​លេខ N លើ​រថយន្ត Hybrid

កាល​ណា​ដាក់លេខ N វា​បាន​ផ្ដាច់​ប្រអប់​លេខ​​ចេញ​ពី​ម៉ាស៊ីន​ដូច​នេះ​វា​បាន​ប្រើ​ប្រាស់​អាគុយ​សុទ្ធ​ដូច​នេះ​អាច​មាន​បញ្ហា​លឿន​បំផុត​លើ​អាគុយ Hybrid។

អត្ថបទ៖ វណ្ណៈ