ជ្រើសរើសរោមសត្វមួយ ក្នុងចំណោម៦នេះ អាចដឹងពីបុគ្គលិកលក្ខណៈ របស់អ្នក!

  • 2017-06-16 09:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​គ្នា​មាន​ប្រភេទ​បុគ្គលិក​លក្ខណៈ​ផ្សេងៗ​គ្នា។ ក្រុម​អ្នក​ចិត្តសាស្ត្រ បាន​ព្យាយាម​ចាត់​ថ្នាក់ នៃ​បុគ្គលិក​លក្ខណៈ​របស់​បុគ្គល​និមួយៗ ដោយ​ផ្អែក​លើ​កត្តា​មួយ​ចំនួន ដូចជា ពណ៌ និង ទម្រង់ ជាដើម។

ក្រឡេក​មើល​រោម​សត្វ ទាំង ៦ ខាងក្រោម រួច​ជ្រើសរើស​យក​រោម​សត្វ​មួយ​ក្នុង​ចំណោម​នោះ អ្នក​នឹង​អាច​ដឹង​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក។ សូម​ជ្រើសរើស​យក​រោម​សត្វ​ដែល​មាន​ពណ៌ និង​ទម្រង់ ដែល​អ្នក​ស្រលាញ់​ពេញ​ចិត្ត​បំផុត ឬ​មាន​អារម្មណ៍​ថា​ចូលចិត្ត​វា រួច​អាន​ការ​បកស្រាយ​ខាង​ក្រោម។

រោមសត្វទី១

អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ស្រមើស្រមៃ។ អ្នក​មាន​បុគ្គលិក​លក្ខណៈ​ខ្លាំង និង​ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​ពូកែ​លើស​គេ។ អ្នកជា​មនុស្ស​សុក្រឹត​និយម និង មាន​ប្រសិទ្ធភាព ប៉ុន្តែ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ឡើយ នៅ​ពេល​ដែល​អ្វី​មួយ មិន​ទទួល​បាន​ផល​ដូច​ដែល​អ្នក​សង្ឃឹម។

រោមសត្វទី២

អ្នក​អាច​បន្ត​ជា​ថ្មី និង សម្រប​ខ្លួន​បាន​យ៉ាង​ងាយស្រួល។ អ្នក​រៀន​អ្វី​មួយ​ឆាប់​ចេះ ប៉ុន្តែ​អ្នក​មាន​ទំនោរ​ចំពោះ​ការ​ផ្ដាច់​ខ្លួន ចេញ​ពី​អ្នកដទៃ​បន្តិច ព្រោះ​អ្នក​ចូលចិត្ត​រៀន​សូត្រ​សម្រាប់​ខ្លួន​ឯង។ ទោះ​ជា​យ៉ាង​ណា មនុស្ស​ដែល​ស្រលាញ់​អ្នក តែងតែ​នៅ​ក្បែរ និង​គាំទ្រ​អ្នក​ជានិច្ច។

រោមសត្វទី៣

អ្នក​គឺ​ជា​សហគ្រិន។ អ្នក​ចូលចិត្ត​អារម្មណ៍​បែប​សកម្ម និង​មាន​គម្រោង​ច្រើន​ត្រូវ​ធ្វើ បើ​ទោះ​បី​ជា​អ្នក​សម្រេច​បាន​គោលដៅ​តែ​មួយ​ក្ដី។

រោមសត្វទី៤

អ្នក​ស្រលាញ់​ភាព​សុខដុម។ អ្នក​តែងតែ​ព្យាយាម​ជួយ​អ្នកដទៃ។ អ្នក​ចូលចិត្ត​ឲ្យ​មនុស្ស​ដែល​ស្រលាញ់​អ្នក នៅ​ជុំវិញ​ខ្លួន​អ្នក និង ស្វែងរក​ផលប្រយោជន៍​រួម។

រោមសត្វទី៥

អ្នក​គឺ​ជា​មនុស្ស ដែល​មាន​ភាព​ប៉ិនប្រសព្វ​ខាង​សិល្បៈ និង​ភាព​ច្នៃប្រឌិត​ខ្លាំង​បំផុត បើ​ទោះ​បី​ជា​ពេល​ខ្លះ អ្នក​មិន​ទុកចិត្ត​លើ​ខ្លួនឯង ឬ សមត្ថភាព​របស់​អ្នក ព្រោះ​តែ​អ្នក​ភ័យខ្លាច​ការ​បរាជ័យ​ក៏​ដោយ។

រោមសត្វទី៦

អ្នក​ជា​មនុស្ស​ឯករាជ្យ។ អ្នក​មិន​ពឹងផ្អែក​លើ​នរណា​ម្នាក់​ឡើយ ហើយ​អ្នក​ដឹង​ថា អ្នក​អាច​សម្រេច​បាន​នូវ​គោលដៅ​របស់​អ្នក។ ទោះ​ជា​យ៉ាង​ណា អ្នក​ត្រូវ​តែ​រៀន​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព នៅ​ក្នុង​ការ​រស់​នៅ​របស់​អ្នក៕

ប្រភព៖ IFAI   ប្រែ​សម្រួល៖ សេង ឡុង