ទូរសព្ទ​ឡើង​កម្ដៅ​ខ្លាំង គួរ​ធ្វើ​ដូចម្ដេច?

  • 2017-06-17 08:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រើប្រាស់​ទូរសព្ទ​ប្រចាំថ្ងៃ អ្នក​ប្រើប្រាស់​គ្រប់រូប​ជៀស​មិន​ផុត​នោះទេ​ចំពោះ​បញ្ហា​ទូរសព្ទ​ឡើង​កម្ដៅ ដោយសារ​តែ​កត្តា​មួយ​ចំនួន។ វា​ក៏​អាច​ធ្វើ​ឲ្យ​គុណភាព​ថ្ម​ទូរសព្ទ​ថមថយ​ផង​ដែរ។ ដូច្នេះ ​ដើម្បី​ការពារ​ទូរសព្ទ​ពី​ការ​ឡើង​កម្ដៅ អ្នក​គួរតែ៖

ផ្អាក​ប្រើ​មួយ​សន្ទុះ​សិន

ដាក់​ទូរសព្ទ​របស់​អ្នក​ចុះ​ប៉ុន្មាន​នាទី ដោយ​គ្រាន់តែ​បញ្ឈប់​រាល់​សកម្មភាព​នានា ដែល​បង្ក​ឲ្យ​ទូរសព្ទ​ឡើង​កម្ដៅ។ ការ​ធ្វើ​ដូច្នេះ ជួយ​ឲ្យ​ដំណើរការ​ភ្លើង​នៅ​ខាង​ក្នុង​ទូរសព្ទ​ត្រូវ​បញ្ឈប់ ដែល​នាំ​ឲ្យ​កម្ដៅ​ធ្លាក់​ចុះ​វិញ។

ប្រើប្រាស់​នៅ​ក្នុង​ម្លប់

មិន​ត្រូវ​ប្រើប្រាស់​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ក្ដៅ​ខ្លាំង​នោះទេ​។ ស្មាតហ្វូន​អាច​បិទ​ដោយ​ស្វ័យប្រវត្តិ ក្នុង​ករណី​ដែល​កម្ដៅ​នៅ​ខាង​ក្នុង ឡើង​ដល់​ចំណុច​អាសន្ន។

បិទ​កម្មវិធី​ហ្គេម​ផ្សេងៗ

ការ​បើក​កម្មវិធី​ហ្គេម​ច្រើន​ក្នុង​ពេល​តែ​មួយ ទាមទារ​ថាមពល​ថ្ម​កាន់​តែ​ខ្លាំង ហើយ​នៅ​ពេល​ទូរសព្ទ​ធ្វើ​ការ​កាន់តែ​ខ្លាំង វា​នឹង​ឡើង​កម្ដៅ។ វា​ប្រៀប​ដូចជា Laptop ដែល​ដំណើរការ​កម្មវិធី​ធំ​ច្រើន​មុខ កង្ហារ​ខាង​ក្នុង​នឹង​រោទ៍​កាន់តែ​ខ្លាំង ​ដើម្បី​បាញ់​ខ្យល់​បញ្ចុះ​កម្ដៅ។

ដោះ​ស្រោម​ទូរសព្ទ​ចេញ

ស្រោម​ទូរសព្ទ ឬ Case មួយ​ចំនួន​អាច​ស្រូបយក​កម្ដៅ​ ដែល​ភាយ​ចេញ​ពី​ទូរសព្ទ។ ដូច្នេះ អ្នក​គួរតែ​ដោះ​វា​ចេញ រាល់​ពេល​ចេញ​ទៅ​ខាងក្រៅ ឬ នៅ​ពេល​ដែល​មាន​កម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំង។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ចង់​អនុវត្ត​តាម​វិធី​នេះ អ្នក​គួរតែ​ទិញ​ស្រោម​ទូរសព្ទ​ណា ដែល​មិន​ស្រូប​កម្ដៅ ឬ​ចម្លង​កម្ដៅ​ពី​ទូរសព្ទ។

បន្ថយ​ពន្លឺ

ការ​បើក​ពន្លឺ (Brightness) ខ្ពស់​ពេក ធ្វើ​ឲ្យ​ទូរសព្ទ​កាន់តែ​ទាមទារ​ថាមពល​ថ្ម​ខ្លាំង ដូចជា​ការ​បើក​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ​ដែរ៕

ប្រភព៖ KleyKley

អត្ថបទថ្មី