ឌូប៉ៃជាទីក្រុងទំនើបទាន់សម័យដែលពោរពេញដោយអ្នកមានទ្រព្យធនកំពុងរស់នៅ។ ពេលនេះសូមបង្ហាញមុខកំពូលអ្នកមានបំផុតទាំង១៥រូបដែលកំពុងរស់នៅក្នុងទីក្រុងស៊ីវិល័យមួយនេះ។
១ លោក Mohamed Alabbar
លោកមានក្រុមហ៊ុនអចលនទ្រព្យឈ្មោះ Emaar Properties បន្ទាប់ពីបានជាប់កំណត់ត្រាពិភពលោកក្រោយពេលសាងសង់អគារ Burj al Khalifa ដែលជាអគារខ្ពស់ជាងគេបំផុតលើលោក។ លោកមានទ្រព្យប្រមាណ៧៦លានដុល្លារអាមេរិក។
**២ លោក Dhahi Khalfan Tammin**
លោកជាប្រធានមុខដឹកនាំកងសន្តិសុខជាតិ General Security ប្រចាំ Emirate of Dubai និងធ្លាប់ជាអគ្គស្នងការនគរបាលឌូប៉ៃ ព្រមទាំងការងារជាច្រើនទៀត។ លោកមានទ្រព្យសម្បត្តិ៨១លានដុល្លារអាមេរិក។
៣ លោកស្រី Sheikha Lubna Al Qasimi
លោកស្រីបានក្លាយជាស្ត្រី Emirati ទីមួយដែលកាន់តំណែងរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ និងការអភិវឌ្ឍ។ ជាប់ឈ្មោះជាស្ត្រីមានឥទ្ធិពលលើលោក លោកស្រីមានទ្រព្យសម្បត្តិ៩០លានដុល្លារអាមេរិក។
៤ លោក Azad Moopen
៥ លោក Joy Alukkas
បុរសជំនួយផ្នែកគ្រឿងអលង្ការនេះជាជនជាតិឥណ្ឌា ប៉ុន្តែជាកំពូលអ្នកមាននៅឌូប៉ៃម្នាក់ដែរ។ លោកត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិចំនួន១.៧២ពាន់លានដុល្លារអាមេរិក។
៦ លោក Sunny Varkey
លោកបានគ្រប់គ្រង GEMS Education ដែលជាស្ថាប័នគ្រប់គ្រងលើជំនួយអប់រំជាច្រើនសាលារៀននៅជុំវិញពិភពលោក។ លោកត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិ២ពាន់លានដុល្លារអាមេរិក។
៧ លោក Saif Al Ghurair
លោកជាសមាជិកនៅសភាពាណិជ្ជកម្ម និងក្រុមប្រឹក្សាភិបាលឧស្សាហកម្មឌួប៉ៃ ព្រមទាំងក្រុមប្រឹក្សានាយកប្រតិបត្តិឌូប៉ៃ។ លោកត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិ២.១ពាន់លានដុល្លារអាមេរិក។
៨ លោក B.R. Shetty
លោក B.R Shetty ជាអ្នកជំនួយមកពីប្រទេសឥណ្ឌាទៅឌួប៉ៃតាំងពីឆ្នាំ១៩៧២។ តាមពិតលោកជាអ្នកជំនួញផ្នែកលក់ឱសថ ប៉ុន្តែទទួលបានជោគជ័យសម្បើមណាស់ដែលបានក្លាយជាកំពូលអ្នកមាននៅឌូប៉ៃ។ លោកមានទ្រព្យសម្បត្តិ ៣.២លានដុល្លារអាមេរិក។
៩ លោក Hussain Sajwani
លោកជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Damac Properties ដែលបានបង្កើតតាំងពីឆ្នាំ២០០២។ បន្ទាប់មកលោកបានពង្រីកការវិនីយោគជាច្រើនកន្លែងនៅឌូប៉ៃដែលនៅពេលមានទ្រព្យសម្បត្តិក្នុងដៃ៣.៤ពាន់លានដុល្លារអាមរិក។
១០ លោក Ravi Pillai
តាមពិតលោកជាកូនអ្នកស្រែចម្ការដែលបានរកស៊ីជោគជ័យផ្នែកក្រុមហ៊ុនសាងសង់ដែលមានឈ្មោះ RP Group of Companies។ លោកមានទ្រព្យសម្បត្តិ៣.៦ពាន់លានដុល្លារអាមេរិក។
១១ លោកAbdulla Al Futtaim
លោកមានទ្រព្យសម្បត្តិ៤.១ពាន់លានដុល្លារអាមេរិក។
១២ លោក Micky Jagtiani
លោកមានទ្រព្យសម្បត្តិ ៤.៥ពាន់លានដុល្លារអាមេរិក។
១៣ លោក M.A. Yusuff Ali
លោកមានទ្រព្យសម្បត្តិ ៥ពាន់លានដុល្លារអាមេរិក។
១៤ លោក Abdulla bin Ahmad Al Ghurair
លោកមានទ្រព្យសម្បត្តិ ៧ពាន់លានដុល្លារអាមេរិក។
១៥ លោក Majid Al Futtaim
លោកមានទ្រព្យសម្បត្តិ ១០.៩ពាន់លានដុល្លារអាមេរិក។
ប្រភព៖
Therichest
ប្រែសម្រួល៖ ជាន ចាន់រ៉ា