ផ្លូវការហើយ! មនុស្សប្រើដៃឆ្វេង វៃឆ្លាតជាង មនុស្សប្រើដៃស្តាំ

  • 2017-06-20 07:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន ដែល​និយាយ​អំពី​មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង។ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង នឹង​ឆាប់​ស្លាប់ , ប្រព្រឹត្តិ​អាកប្បកិរិយា​ខុស​ច្រើន និង​ទទួលទាន​គ្រឿងស្រវឹង ច្រើន​ជាង​មនុស្ស​ដែល​ប្រើ​ដៃ​ស្តាំ។

ខណៈ​ពេល​ដែល​ការ​អះអាង​ខាងលើ​នេះ មិន​មាន​ភស្តុតាង​ច្បាស់លាស់ និង​ត្រូវ​បាន​ជំទាស់​យ៉ាង​ខ្លាំង បែរ​ជា​មាន​ជំនឿ​មួយ​បង្ហាញ​ថា មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង វៃ​ឆ្លាត​ជាង មនុស្ស​ដែល​ប្រើ​ដៃ​ស្តាំ ទៅ​វិញ ហើយ​ថែម​ទាំង​ជា​មនុស្ស ដែល​មាន​ទេពកោសល្យ​ទៀត​ផង។

ក្រុម​អ្នក​វិទ្យាសាស្ត្រ IFL Science ដែល​បាន​ពិនិត្យ​ឡើងវិញ នូវ​ការ​សិក្សា​លើ​សមត្ថភាព​ដៃ និង​គណិតវិទ្យា ដើម្បី​សាកល្បង​ទ្រឹស្ដី​នេះ បាន​ពន្យល់​ថា មុខងារ​របស់​ដៃ គឺ​ជា​ការ​បង្ហាញ​នៃ​មុខងារ​ខួរក្បាល ហើយ​មាន​ការ​ទាក់ទង ទៅ​នឹង​ការ​យល់​ដឹង។

ជាក់ស្ដែង អ្នក​ប្រើ​ដៃ​ឆ្វេង មាន​ខួរក្បាល​ផ្នែក​ខាង​ស្តាំ ធំ​ជាង ដែល​ជួយ​ឲ្យ​ពួកគេ​មាន​ការ​យល់​ដឹង​ពី​អ្វី​មួយ កាន់​តែ​ប្រសើរ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​មាន​កោសិកា​សរសៃ​ប្រសាទ​ខួរក្បាល Corpus Callosums (សម្រាប់​ភ្ជាប់​អឌ្ឍគោល​ខួរក្បាល​ទាំង​២) ធំជាង​ទៀត​ផង។ វា​ស​បញ្ជាក់​ថា ផ្នែក​ទាំង ២ នៃ​ខួរក្បាល​របស់​ពួកគេ មាន​កំណើន​នៃ​ទំនាក់ទំនង ដូច្នេះ​ពួកគេ​មាន​និន្នាការ ដើម្បី​ដំណើរការ​ព័ត៌មាន​លឿន​ជាង មនុស្ស​ដែល​ប្រើ​ដៃ​ស្តាំ៕

ចុច​អាន៖ ការ​ពិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​១២យ៉ាង អ្នក​មិន​ធ្លាប់​ដឹង​ពី​មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង

ប្រភព៖ indy100   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម