ផលិត​ករ​វ័យ​ក្មេង​ចាប់​ដៃ​​​ជាមួយ​តារា​ចម្រៀង​ម្នាក់​បំបែក​ទីផ្សារ​ភាព​យន្ត​​នៅ​ចុង​ឆ្នាំនេះ​

  • 2017-06-20 08:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចាងហ្វាង​ផលិតកម្ម​JH យូអ៊ីន បាន​ថ្លែង​ប្រាប់​Sabay ថា​​នៅ​ចុង​ឆ្នាំ​២០១៧ នេះ​លោក​ និង​បង​ធម៌​​បាន​ចូល​ហ៊ុន​គ្នា​ផលិត​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយ​រឿង​ដើម្បី​បំបែក​ទីផ្សារ​ភាព​យន្ត​នៅ​ចុង​ឆ្នាំ​២០១៧​។

ផលិត​ករ​វ័យ​ក្មេង​ខាង​លើ​បាន​បន្ត​ថា​ បុរស​ដែល​លោក​ហៅ​ថា​បងធម៌​ពេញ​មាត់​ និង​បាន​ដាក់​ហ៊ុន​គ្នា​ក្នុង​ការ​ផលិត​រឿង​​នោះ​មាន​ឈ្មោះ​ថា​ វីរ៉ា ប៉ុន ជា​តារា​ចម្រៀង​មួយ​រូប​ប្រចាំ​ផលិត​កម្ម​ JH ផង​ដែរ​។ តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​​បង​ធម៌​រូប​នេះ​ថែម​ទាំង​មាន​ដើម​ទុន​សហការ​ថត​រឿង​ជាមួយ​លោក​រាប់​ម៉ឺន​ដុល្លារ​ថែម​ទៀត​។

“បាទ​រឿង​ដែល​យើង​គ្រោង​​ផលិត​ជាមួយ​គ្នា​(បងធម៌) ​ចាយ​ដើម​ទុន​​​ប្រហែល​៤​ទៅ​៥​ ម៉ឺន​ដុល្លារ​អាមេរិក​ ។ អូ​រឿង​នេះ​​មាន​ចំណង​ជើង​ "វិញ្ញាណ​ចង​អាឃាត​មីង​ជា​" បាទ​បន្ទាប់​ពី​រឿង​​នេះ​ទៅ​យើង​នៅ​មាន​រឿង​ក្រោយៗ​ទៀត​ដែល​ត្រៀម​ផលិត​ជាមួយ​គ្នា​បង​"។ យូអ៊ីន លើក​ឡើង​ដូច្នេះ​។

រឿង​ដែល​​ត្រៀម​ផលិត​ជាមួយ​បង​ធម៌​​នា​ពេល​ខាង​មុខ​ ជា​ប្រភេទ​រឿង​ខ្មោច​​ភ័យ​រន្ធត់​លាយឡំ​​ជាមួយ​កំប្លែង​។ "និយាយ​ចំ​ទៅ​ទោះ​បី​ជា​រឿង​នេះ​ជា​ប្រភេទ​ រឿង​ខ្មោច​ដដែលៗ​មែន​ ប៉ុន្តែ​យើង​ជឿ​ជាក់​ថា​រឿង​នេះ​ជោគ​ជ័យ​ដោយសារតែ​រឿង​មួយ​នេះ​ជា​រឿង​ពិត​ របស់​អ្នក​ស្រុក​ដែល​គេ​ដំណាល​ត​គ្នា​តាំង​ពី​១០​ឆ្នាំ​មុន​"។ យូអ៊ីន បញ្ជាក់​៕

បងធម៌ យូអ៊ីន លោក វីរ៉ា ប៉ុន ​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី