iPhone ប៊ិះ​មាន​ប៊ូតុង​ Back កុំ​តែ...

  • 2017-06-20 08:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គំនិត​នៃ​ការ​ឌីហ្សាញ​ដើម​របស់​លោក​ Steve Jobs គឺ​ចង់​បំពាក់​ប៊ូតុង​ Back នៅ​លើ​ iPhone ជា​មួយ​នឹង​ប៊ូតុង​ Home។ ប៉ុន្តែ​ដោយ​សារ​មាន​ការ​ពន្យល់​ពី​លោក​ Imran Chaudhri ទើប​លោក​ Steve បោះ​បង់​ការ​រចនា​នេះ​ចោល។

នេះ​បើ​តាម​ការ​លើក​ឡើង​ពី​លោក​ Imran តាម​រយៈ​សៀវភៅ​មួយ​មាន​ចំណង​ជើង​ថា​ “The One Device: The Secret History of the iPhone” ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្មីៗ​នេះ។ លោក​ Imran គឺ​ជា​បុគ្គលិក​ Apple មួយ​រូប​ដែល​កាន់​តំណែង​ជា​អ្នក​ឌីហ្សាញ​អស់​រយៈពេល​ជាង​ ១៩ ឆ្នាំ។ ពេល​នោះ​លោក​ Imran បាន​ប្រាប់​ទៅ​លោក​ Steve Jobs ថា ​​ដើម្បី​ឲ្យ​អ្នក​ប្រើ​ជឿ​ថា​​ឧបករណ៍​ (iPhone) អាច​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​ចង់​បាន​ គឺ​​​មិន​គួរ​មាន​ប៊ូតុង​​ទីពីរ​នៅ​លើ​ iPhone ឡើយ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង